អណោចអធ័មម្ល៉េះលោកអើយ! ប្ដី ស្លា ប់ ប្រពន្ធជិះកង់ទៅរកអាចារ្យ ឲ្យមកជួយរៀបចំបុណ្យ ស ព ប្តី ប៉ុន្តែជាអកុសល ពេលកំពុងជិះកង់ស្រាប់តែ…

(ព័ត៌មានបឋម)៖ តាមប្រភពបានឲ្យដឹងថា នៅថ្ងែទី១៦ ខែតុលា ឆ្នាំ២០២០នេះ មានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយបុរសជាប្តីបាន ស្លា ប់ បាត់បង់ជីវិត ដោយសារផឹកស្រា ប្រពន្ធជិះកង់ទៅរកអាចារ្យ ឲ្យមកជួយរៀបចំបុណ្យ ស ព ប្តី ប៉ុន្តែជាអកុសលកំពុងជិះកង់នោះ ស្រាប់តែដួលកង់ពាក់កណ្តាលផ្លូវ បណ្ដាលឲ្យ ស្លា ប់ ភ្លាមៗ ព្រោះតែខ្យល់គរ។

តាមប្រភពដដែលបានបន្តថា ប្ដីប្រពន្ធដែលបាន ស្លា ប់ យ៉ាងអណោចអធ័មនេះ រស់នៅក្នុងភាពក្រីក្រ គ្មានសាច់ញាតិបងប្អូន និងគ្មានផ្ទះសម្បែងនោះទេ ហើយបច្ចុប្បន្ន ស ព ទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវបងប្អូនអ្នកភូមិតម្កល់ធ្វើបុណ្យតាមប្រពៃណីខ្មែរនៅសាលាបុណ្យ ដែលស្ថិតក្នុងភូមិខ្នងក្រពើលិច.ឃុំត្រមូង.ស្រុកមេមត់.ខេត្តត្បូងឃ្មុំ៕ ប្រភព «KonDamreySrok»