បោកថ្មីទៀតហើយ ! បុរសម្នាក់ស្លៀកពាក់ស្អាតបាត ដើរ​យកលុយពីម្ចាស់​អាជីវកម្ម ដោយ​កុហក​ថា​….

(​ភ្នំពេញ)៖ នៅ​រសៀល​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ​២០២០ នេះ​រដ្ឋបាល​ខណ្ឌចំការមន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ​មាន​ជនខិលខូច​មួយ​រូប​ដែល​មិន​ស្គាល់​បុណ្យ​​បាប​បាន​ដើរ​បោក​បញ្ឆោត​និង​ដើរ​រៃ​អង្គាស​បច្ច័យ​ដើម្បី​ចូល​បុណ្យសព​ឪពុក​របស់​អភិបាល​ខណ្ឌ​និង​កុហក​ថា​ធ្វើ​តាម​បញ្ជារ​របស់​អភិបាល​ខណ្ឌ​ទៀត​ផង។ យ៉ាងណាមិញ រដ្ឋបាល​ខណ្ឌចំការមនបាន​ប្រកាស​ជូនដំណឹង​ដល់​សាធារណៈជនប្រជាពលរដ្ឋពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ទាំងអស់ថា​៖

កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០២០ ឧបាសក ទុ​យ ធិ​ន ត្រូវជា​ឪពុក​បង្កើត​របស់​លោក ថេ​ង សុ​ថុ​ល អភិបាលនៃ​គណៈ​អភិបាល​ខណ្ឌចំការមនបាន​ទទួលមរណៈភាព ដោយ​រោគាពាធហើយ​ជាមួយ​គ្នា​នេះផេ​ក​របស់​រដ្ឋបាល​ខណ្ឌចំការមនដែល​មានឈ្មោះ​ថា«រដ្ឋបាល​ខណ្ឌចំការមន»ក៏​បាន​ធ្វើការ​ផ្សព្វផ្សាយ​សេចក្ដីជូនដំណឹងស្ដី​ពី​មរណៈទុក្ខ​នេះ ដើម្បី​អោយ​ញាតិ​មិត្ត​ជិត​ឆ្ងាយ​នៃ​សព​បាន​ជ្រាប​។

ប្រភព​ដដែល​បាន​បន្ត​ថា«​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញនៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ជនខិលខូច​បាន​ឆ្លៀតឱកាស​នេះ​កេង​យក​ផល​ចំណេញ​ផ្ទាល់ខ្លួន​ដើរ​រៃ​អង្គាស​បច្ច័យ ដើម្បី​ចូល​បុណ្យសពដោយ​បាន​និយាយ​ថាធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​លោក ថេ​ង សុ​ថុ​ល អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌចំការមននៅ​តាម​លំនៅ​ដ្ឋា​នទីតាំង​អាជីវកម្មនិង​ក្រុមហ៊ុន​ឯកជន​នានា​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំង​៥នៃ​ខណ្ឌចំការមន​»។

រដ្ឋបាល​ខណ្ឌចំការមនបាន​បន្ត​ថា«​ចំពោះ​សកម្មភាព​ខាងលើ​នេះរដ្ឋបាល​ខណ្ឌចំការមន សូម​ធ្វើការ​ច្រានចោលនិង​បដិសេធ​ទាំងស្រុង ព្រមទាំង​ថ្កោលទោស​ចំពោះ​ទ​ង្វើ​រ​ដ៏​ថោកទាប​របស់​ជនខិលខូច​ដែល​បាន​យក​ឆ្លៀតឱកាស​យក​មរណៈទុក្ខ​នេះ​មក​កេង​យក​ប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ជាមួយ​គ្នា​នេះ​ផង​ដែរសូម​ជម្រាប​ជូន​ថា ទាំង​រដ្ឋបាល​ខណ្ឌចំការមនក៏​ដូច​ជា​លោក​អភិបាល​ខណ្ឌ​ពុំ​បាន​ចាត់​មន្ត្រីឬ​បុគ្គល​ណាមួយ​អោយ​ដើរ​រៃ​អង្គាស​បច្ច័យដើម្បី​ចូល​បុណ្យសព​របស់​ឪពុក​លោក​នោះ​ទេ​»៕