ដំណឹងបន្ទាន់! ទឹកជន់ខ្លាំងពេកក្រពើមួយក្បាលបានរួចចេញពីអាងនៅសង្កាត់ព្រែកកំពឹស….

(ភ្នំពេញ)៖ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ លោក(កន សុកេន)ចៅសង្កាត់ព្រែកកំពឹសបានទទួលស្គាល់ថា៖ពិជាមានករណីសត្វក្រពើរួចចេញពីអាងចិញ្ចឹមប្រាកដមែន។ លោកបន្តថា៖ ក្រពើដែលរួចនោះមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅភូមិក្រាំងស្វាយ,សង្កាត់ព្រែកកំពឹស,ខណ្ឌដង្កោ,រាជធានីភ្នំពេញ។

ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរលោកចៅសង្កាត់បញ្ជាក់ថា៖ ទឹកជនលិចដល់អាងប៉ុន្តែអាងនោះមានរនាំងដែកការពារដែរស្របពេលទឹកជំនន់កំពុងវាយលុកលិចលង់,ផ្លូវ,ផ្ទះសម្បែងទ្រព្យសម្បត្តិស្ទើរគ្រប់រាជធានី.ខេត្តជាពិសេសគឺខេត្តកំពង់ស្ពឺ,កណ្ដាល,ខណ្ឌដង្កោ/រាជធានីភ្នំពេញតែម្ដង៕