
(កណ្តាល)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាចន្លោះម៉ោង៨ៈ០០ព្រឹក ដល់ម៉ោង១២ៈ០០នាទីថ្ងៃត្រង់ មានករណី រំ លោ ភ សេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទង និងអាយុរបស់ជន រ ង គ្រោះ ដោយបានកើតឡើងនៅចំណុចភូមិព្រែកតូច.ឃុំព្រែកដាច់.ស្រុកលើកដែក.ខេត្តកណ្តាល។ ជន រ ង គ្រោះមានឈ្មោះ ក.គ.ច ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិរាំងដេក.ឃុំគគីរធំ.ស្រុកកៀនស្វាយ.ខេត្តកណ្តាល
មានម្ដាយឈ្មោះ មុំ ស៊ួន អាយុ៣៧ឆ្នាំ មុខរបរកម្មកររោងចក្រ និងឪពុកឈ្មោះ កេង សុីម (លែងលះគ្នា)។ ដោយមុនកើតហេតុឈ្មោះ មុំ ស៊ួន បានមកដោះអំពើនៅផ្ទះ ជ ន សង្ស័យឈ្មោះ យឿន យឿ ភេទប្រុស អាយុ៣៥ឆ្នាំ ហើយបន្ទាប់មក ជ ន សង្ស័យបានប្រាប់ម្តាយជន រ ង គ្រោះ អោយនាំកូនស្រីដែលជាជន រ ង គ្រោះមកដោះអំពើ បើមិនមកអំពើនិងប្រសិទ្ធីទេ អំពើរនឹងឡងមកលើកូនហើយ។
ពេលនោះឈ្មោះ មុំ ស៊ួន ក៏នាំក្មេងស្រី រ ង គ្រោះមកផ្ទះ ជ ន សង្ស័យដែលជាគ្រូដោះអំពើរ ពេលមកដល់ ជ ន សង្ស័យក៏នាំក្មេងស្រីរងគ្រោះ និងម្តាយជន រ ង គ្រោះឡើងលើផ្ទះ ហើយអោយក្មេងស្រី រ ង គ្រោះដោះអាវចេញអោយស្លៀកសារុង ហើយអោយម្តាយជន រ ង គ្រោះឆ្ងាយប្រហែល៤,៥ម៉ែត្រ ដោយអង្គុយតាំងសមាធិហើយអោយបែមុខចេញ
ហើយពេលនោះជនសង្ស័យដែលជាគ្រូដោះអំពើរធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទ និងច្របាច់ដោះ ហើយ រំ លោ ភ ទៅលើជន រ ង គ្រោះបានសំរេចតែម្ដង ដោយគំរាមមិនអោយស្រែក បើមិនដូច្នោះទេអំពើរនឹងកាច់ ស្លា ប់ ទាំងគ្រួសារ។ ក្រោយពីកើតហេតុរួចជន រ ង គ្រោះពុំបានប្រាប់ម្តាយខ្លួនអោយដឹងទេ។
រហូតដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០ ម៉ោ១១ៈ០០នាទីថ្ងៃ ពេលម្តាយជន រ ង គ្រោះចេញពីធ្វើការរោងចក្រជន រ ង គ្រោះបានប្រាប់នូវរឿងរា៉វដែលគ្រូដោះអំពើរបានចាប់ រំ លោ ភ មកលើខ្លួន ដោយជន រ ង គ្រោះពិបាកចិត្តខ្លាំងពេកព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ទៅនូវហេតុការណ៍ខាងលើអោយម្តាយដឹង។ ក្រោយពីម្តាយជនរងគ្រោះបានដឹងនិងបាននាំជន រ ង គ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកលើកដែក។
ក្រោយពីសាកសួរជន រ ង គ្រោះរួចមកកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយកំលាំងប៉ុស្តិ៍ព្រែកដាច់ចុះទៅឃាត់ខ្លួន ជ ន សង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែកភ្លាមៗ និងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕ ប្រភព«មហាគ្រួសារតាខ្មៅ»