ពិតជាក្លាហានមែន! នារីម្នាក់ ចាប់កាន់ពស់ថ្លាន់ ទម្ងន់ជិត២០គីឡូមួយក្បាល ច្រកចូលក្នុងបេ ដោយមិនញញើតដៃ ហើយយកទៅ…

(ហ្វេសប៊ុក)៖ នៅថ្ងែទី១៤ ខែតុលា ឆ្នាំ២០២០នេះ នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំង ក្រោយពីបានឃើញនារីម្នាក់ បានចាប់កាន់ពស់ថ្លាន់ ទម្ងន់ជិត២០គីឡូមួយក្បាល ច្រកចូលក្នុងបេ ខណៈពស់មួយក្បាលនេះបានវាឡើងផ្ទះ នៅចំណុចឃុំសំពៅពូន​ ស្រុកកោះធំ ខេត្តកណ្តាល កំឡុងពេលទឹកកំពុងជន់លិច។

នារីក្លាហានរូបនេះ បានបញ្ជាក់ថា រូបគាត់នឹងយកពស់ថ្លាន់ទម្ងន់ជិត២០គីឡូមួយក្បាលនេះ ទៅប្រលែងនៅខេត្តមណ្ឌលគីរី​ ក្នុងព្រៃអភិរក្ស។ ដូច្នេះ សូមដាស់តឿនដល់បង​ប្អូន​ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់​ ចំពោះសត្វទាំងឡាយកំឡុងពេលទឺកកំពុងជន់លិច៕ ប្រភព«មហាគ្រួសារតាខ្មៅ»