
(ភ្នំពេញ)៖ នៅវេលាម៉ោង៦:១៨នាទីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅសង្កាត់បឹងទំពុន២,ខណ្ឌមានជ័យរាជធានីភ្នំពេញ ដែលមាននារីម្នាក់ជិះម៉ូតូស្កុបពីពណ៌សស្លាកលេខ(ភ្នំពេញ1HE-6476)បើកបរពីជើងមកត្បូងតាមផ្លូវ87btកែង53btមកដល់ចំណុចកើតហេតុក៏ជិះធ្លាក់លូធ្លាក់ពីលើម៉ូតូផ្កាប់មុខចូលទឹកខណៈមេឃកំពុងតែធ្លាក់ខ្លាំង។ យោងតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា៖
បន្ទាប់ពីនារី.រង.គ្រោះនេះដួលផ្កាប់មុខចូលទឹកនោះក៏មានការភ្ញាក់ផ្អើលឆោឡោឡើងពីសំណាក់ប្រជាពលរដ្ឋរស់នៅម្ដុំនោះ បានមកនាំគ្នាជួយគ្រាឡើងនិងធ្វើចលនាបេះដូងភ្លាមៗតែនៅតែមិនដឹងខ្លួន។
ខណៈនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ក៏សម្រេចជួយសង្គ្រោះនារី.រង.គ្រោះដោយបញ្ជូនទៅកាន់មន្ទីរពេទ្យរុស្ស៊ីដែលជានារីបានស្លា.ប់បាត់បង់ជីវិតទៅហើយ។ នារី.រង.គ្រោះមានឈ្មោះ(ជា រដ្ឋា)អាយុ៣៣ឆ្នាំ,ស្រុកកំណើតនៅស្រុកពាមរ,ខេត្តព្រៃវែង។បច្ចុប្បន្នរស់នៅភូមិកើតហេតុនេះអ្វីដែលគួរឲ្យតក់ស្លុតនោះតាមការបញ្ជាក់ពីមិត្តភក្កិដែលបានស្គាល់នារី.រង.គ្រោះរូបនេះ បានទម្លាយថារូបនាងទើបតែសម្រាលកូនស្រីដំបូងរយៈពេល៧ខែប៉ុណ្ណោះ។ រហូតមកដល់ពេលនេះសាក.សពបានដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕