
(កំពង់ស្ពឺ): ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។ នារីម្នាក់បានបើកម៉ូតូ មកពីធ្វើការវិញ ធ្លាក់ចូលស្រះទឹក នៅតាមផ្លូវបាត់មួយយប់ លុះព្រឹកឡើងទើបឃើញអណ្តែតក្នុងស្រះទឹក ស្ថិតនៅក្នុងភូមិព្រៃដងទឹក.ឃុំព្រះនិព្វាន.ស្រុកគងពិសី.ខេត្តកំពង់ស្ពឺ។
នារី រ ង គ្រោះ ឈ្មោះ ចេននី ពាលី អាយុ២០ឆ្នាំ មានមុខរបរ ជាកម្មការិនីរោងចក្រ កាត់ដេរសម្លៀកបំពាក់ រស់នៅភូមិត្រពាំងវែង.ឃុំវាល.ស្រុកគងពិសី.ខេត្តកំពង់ស្ពឺ។ នារីរងគ្រោះ បានបើកម៉ូតូ ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ស៊េរី២០២០ ពាក់ស្លាកលេខ កំពង់ស្ពឺ 1Q1377 ជិះមកពីធ្វើការវិញ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី១២ ខែតុលា
ដល់ចំណុចខាងលើ បានធ្លាក់ផ្លូវចូលក្នុងស្រះទឹក នៅក្នុងភូមិព្រៃដងទឹក.ឃុំព្រះនិព្វាន.ស្រុកគងពិសី បណ្ដាលឱ្យលង់ទឹក រហូតដល់ព្រឹកឡើងទើបអណ្តែត ស្លា ប់ បាត់ទៅហើយ។ ក្រោយពីពិនិត្យ និងធ្វើកោសល្យវិច័យសពនារីរងគ្រោះ ដោយមានការចូលរួមពី អាជ្ញាធរភូមិ.ឃុំ និងក្រុមគ្រួសារនារី រ ង គ្រោះ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា នារីរងគ្រោះពិតជាបាន ស្លា ប់ ដដោយសារលង់ទឹកពិតប្រាកដមែន មិនមែនជាអំពើឃាតកម្មនោះទេ។
ស ព នារី រ ង គ្រោះ ត្រូវបានមន្ត្រីជំនាញប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕