
(ខេត្តបាត់ដំបង)៖ បុរសម្នាក់ត្រូវគេជួយសង្គ្រោះជីវិតបានទាន់ពេល ក្រោយគាត់លោតទឹកនៅចំណុចស្ពានថ្មខាងមុខសាលាខេត្ត ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង(ក្បែររីវើរ)ខណៈទឹកកំពុងឡើងខ្លាំងផងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥៥នាទីថ្ងៃត្រង់ទី១៣ ខែតុលា ឆ្នាំ២០២០នេះ។ ក្រោយពេលជួយសង្គ្រោះបុរសនេះបាននិយាយថា ខ្លួនបានផឹក.ស្រាបៀរអស់២កំប៉ុងរួចដើរទៅលោតទឹកនៅលើស្ពានខាងមុខសាលាខេត្តតែម្ដង។ សេចក្តីរាយការណ៍បន្តថា៖
ការជួយសង្គ្រោះជីវិតបុរសរូបនេះគឺបានសហការពីកម្លាំងអន្តរាគមន៍ចម្រុះក្នុងនោះមានយោធា,កម្លាំងអាវុធហត្ថនិងប៉ូលិសចរាចរណ៍ដែលកំពុងប្រចាំការនៅទីនោះទៅជួយទាន់ខណៈជន.រង.គ្រោះបានហូរតាមខ្សែទឹកទៅទើរដើមឈើមួយកន្លែង ហើយសំណាងដែលគាត់មិនលិចចូលទឹកបាត់នោះ។ កម្លាំងដែលបានជួយសង្គ្រោះយកគាត់មកដាក់លើដីគោកឱ្យដឹងដែរថាគាត់មានឈ្មោះ(ចាន់ រតនៈ)ហៅចិន,អាយុ៣២ឆ្នាំ,មានទីលំនៅរាជធានីភ្នំពេញ។
ជន.រង.គ្រោះត្រូវបានកម្លាំងជួយសម្រួលនិងធ្វើចលនាលើខ្លួនគាត់និងជួយពាក់អាវឱ្យគាត់វិញផងដែរ។ មនុស្សជាច្រើនបានភ្ញាក់ផ្អើលពេលឃើញបុរសនេះអណ្ដែតទឹកខណៈទឹកជំនន់កំពុងឡើងស្ទើរចាល់ស្ពាន។ បុរសរូបនេះបានប្រាប់ថាមូលហេតុដែលខ្លួនលោតទឹកប៉ងស.ម្លា.ប់ខ្លួនដោយសារតូចចិត្តប្រពន្ធយកប្ដីថ្មីពេលខ្លួនជាប់គុកហើយខ្លួនទើបចេញពីគុកកាលពីខែកញ្ញាមុននេះ៕