អាសូរណាស់ ! ក្មេងប្រុសម្នាក់បាន ស្លា ប់ និងកុមារ៥នាក់ទៀតសង្គ្រោះបន្ទាន់ ដោយសារតែពុល….

(ខេត្តបាត់ដំបង)៖ កុមារា១នាក់បានស្លា.ប់និងសមាជិកគ្រួសារចំនួន៥នាក់ផ្សេងទៀតមានអាការៈធ្ងន់និងស្រាលក្រោយហូបដំឡូងមីក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។ ករណីពុលដំឡូងមីចំនួន១គ្រួសារនេះបានកើតឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចភូមិអូរកាច់,ឃុំជ្រៃសីមា,ស្រុកសំពៅលូន ខេត្តបាត់ដំបង។ នៅមុនពេលកើតហេតុនៅល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្រ្តីជាម្ដាយឈ្មោះ(រិក ណៃ)របស់កុមារ.រង.គ្រោះបានស្ងោរដំឡូងមីហូបជាមួយកូនតូចៗទាំងអស់ភ្លាមៗលោកស្រីហាក់មានអារម្មណ៍ប្លែកក្នុងនៅខ្លួនបន្តិចដែរប៉ុន្តែមិនចាប់អារម្មណ៍ព្រោះមិនមានអ្វីប្រែប្រួលខ្លាំង

រួចហើយក៏នាំកូនៗទាំងអស់ចូលសម្រាកទៅរហូតដល់វេលាម៉ោង៣:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែតុលា គាត់មានអារម្មណ៍ស្រៀវទឹកមាត់និងរោយថ្គាមតិចតួច ចំណែកកូនរបស់លោកស្រីចំនួន៥នាក់ទៀតក៏បានចាប់ផ្តើមមានអាការៈក្អួតចង្អោរខ្លាំងទៅៗរហូតដល់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យទាំងយប់តែម្តង។

ក្នុងចំណោមកូនរបស់លោកស្រីដែលពុលទាំង៥នាក់មាន១នាក់បានស្លា.ប់ដោយសារកម្លាំងកុមារ.រង.គ្រោះខ្សោយនិងទំនងហូបដំឡូងស្ងោរច្រើនពុលខ្លាំងជាងគេ។ ជាចុងក្រោយស្រ្តីជាម្តាយកុមារ.រង.គ្រោះបានអំពាវនាវដល់អាជ្ញាធរនិងសប្បុរសជននានាជួយដល់គ្រួសាររបស់គាត់ផងព្រោះបច្ចប្បន្នស្ថានភាពក្នុងគ្រួសារកំពុងតែជួបនូវសភាពទីទាល់ក្រខ្លាំង៕