ភិក្ខុសង្ឃ ឡុង ចន្ថា ដែលមានរឿងអាស្រូវជាមួយស្រីៗ ពេលនេះ បានសឹកហើយ ប៉ុន្តែលោកបានបញ្ជាក់ថា ការសឹកនេះគឺ…

រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែកធ្លាយរឿងអាស្រូវទាក់ទងមនុស្សស្រីតាមបណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតសម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។

ករណីភិក្ខុសង្ឃ ឡុង ចន្ថា នេះដែរហាក់ដូចស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះទទួលបានដំណឹងថាបានសឹកហើយ តែភិក្ខុសង្ឃដែលមានរឿងអាស្រូវរូបនេះ បានបញ្ជាក់ថាសឹកមួយរយៈប៉ុណ្ណោះ។ អតីតសង្ឃឡុង ចន្ថា បានសរសេររៀបរាប់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា

«ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ សេចក្តីជួនដំណឹង ថ្ងៃអង្គារ៍ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ សូមទូលប្រគេន នឹងជំរាបញាតិមិត្តជិតឆ្ងាយថា ខ្ញុំព្រះករុណាខ្ញុំបាទ ឡុង ចន្ថា បានលាចាកសិក្ខាបទមួយរយះ មានអ្នកចូលរួមពិសេសបំផុត គឺព្រះរស់របស់ខ្ញុំទាំងទ្វេរសូមអរព្រះគុណ នឹងសូមអរគុណ»។ ទោះជាយ៉ាងណាក្តី គេកំពុងរង់ចាំមើលថា តើលោក ឡុង ចន្ថា រូបនេះនឹងធ្វើការបួសជាភិក្ខុសង្ឃវិញរឺយ៉ាងណា?