ធ្ងន់កហើយ ! ឡានធំចុះស្ពានជ្រុលបុកគូទឡានស៊េរីទំនើបខ្ទេចខាងក្រោយ គ្រាន់តែថ្លៃជុសជុលប្រហែល…..

(ភ្នំពេញ)៖ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅជាប់នឹងគល់ស្ពានស្ទឹងមានជ័យតាមបណ្ដោយផ្លូវ២៧១ក្នុងសង្កាត់ស្ទឹងមានជ័យ២,ខណ្ឌមានជ័យ,រាជធានីភ្នំពេញ។ នៅមុនពេលកើតហេតុរូបគេបានឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌សពាក់ស្លាកលេខ(ភ្នំពេញ ៣A-៩៧៦៦)ចេញមកពីម្ដុំអូរបែកក្អមធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងហើយក៏បានឆ្លងកាត់លើស្ពានអាកាសស្ទឹងមានជ័យ

រួចបានចុះពីលើស្ពានពេលនោះក៏រូបគេជាន់ហ្វ្រ័ងរថយន្ត ដើម្បីបន្ថយតិចៗតែរូបគេជាន់ហ្វ្រ័ងមិនស៊ីក៏ជ្រុលទៅបុ.កគូថរថយន្តស៊េរីទំនើបម៉ាកLexus LM300hពណ៌ខ្មៅពាក់ស្លាកលេខ(ភ្នំពេញ២BJ-៨១២៨)ចំពីក្រោយពេញ.ទំហឹងបណ្តាលឲ្យរថយន្តម៉ាកLexus LM300hរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំតែម្តង។ ក្នុងហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍នេះមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួ.សនោះឡើយហើយថ្លៃជួសជុលអស់ប្រហែលជាង២៥០០០ដុល្លារ៕