
(កណ្ដាល)៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១២.ខែតុលា.ឆ្នាំ២០២០នេះ បានបញ្ជូនស្ត្រីម្នាក់ជាថៅកែ ដែលប្រើហិង្សាមកលើកូនឈ្មួលរបស់ខ្លួនដូចសត្វធាតុ មកកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ បើតាមប្រភពសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា៖«ស្ត្រីដៃដល់រូបនេះ តែងតែប្រើ.អំ.ពើ.ហិ.ង្សា.លើកូនឈ្នួលរបស់គាត់ដែលជាអនីតិជនរហូតដល់មាន.រ.បួ.ស.ស្នាមទៀតផង»។ ជន.រ.ង.គ្រោះឈ្មោះផ.ស.រ ភេទស្រីអាយុ១៧ឆ្នាំមានមុខរបរអ្នកបម្រើនៅតាមផ្ទះ និងមានស្រុកកំណើតនៅភូមិអូរអង្គរ.ឃុំសាគ្រាម.ស្រុកប្រាសាទបល្ល័ង្គ.ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិថ្មី.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល។ ចំណែក.ជ.ន.សង្ស័យឈ្មោះដាំង រស្មី ភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិថ្មី.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល មុខរបរមេផ្ទះ។ប្រភពដដែល បានរៀបរាប់ដំណើររឿងថា កាលពីថ្ងៃទី៦.ខែឧសភា.ឆ្នាំ២០២០ មីងបង្តើតរបស់ជនរងគ្រោះ ឈ្មោះសុខស្រីមុខរបរកសិករ មានទីលំនៅភូមិឃុំជាមួយគ្នាបាននាំក្មួយឈ្មោះផាត សុរីន មកធ្វើការជាអ្នកបម្រើនៅផ្ទះរបស់ឈ្មោះដាំង រស្មី ស្ថិតនៅភូមិថ្មី.សង្កាត់តាខ្មៅ.ក្រុងតាខ្មៅ.ខេត្តកណ្តាល។ ពេលដែលរូបនាងមកធ្វើការជាអ្នកបម្រើនៅផ្ទះថៅកែស្រីឈ្មោះដាំង រស្មី តែងតែប្រើ.អំ.ពើ.ឃោរ.ឃៅ.វា.យ.ដំមកលើរូបនាងរហូត គឺយកវែកសម្លរ.វា.យ.ក្បា.ល.វា.យ.មុខ បណ្តាលឱ្យ.បែ.ក.ហូរ.ឈា.ម ពេលខ្លះទៀតយក.កាំ.បិ.ត.ប័ុងតោ.វា.យ.ក្បា.ល និងដាច់មុខបណ្តាលឱ្យបែកហូរ.ឈា.ម.ជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យឬទិញថ្នាំឱ្យនាងលេបទេ ហើយឱ្យនាងធ្វើការងារផ្ទះទោះបីជានាងឈឺក៏ដោយ។ប្រភពបន្តថា នៅថ្ងៃទី៨.ខែកក្កដា.ឆ្នាំ២០២០ ថៅកែស្រីបានប្រើឱ្យយកកូនចានបបរ ស្លាបព្រា និងកែវមកឱ្យតែយកមកមិនទាន់ចិត្ត ត្រូវបានថៅកែស្រីយកវែកសម្លរ.វា.យ.បែកចិញ្ចើមខាងស្តាំបែកហូរ.ឈា.ម ភ្លាមពេលនោះនាងបានដើរចូលទៅក្នុងបន្ទប់យកអាវមកទប់.ឈា.ម.កុំឱ្យហូរ។ បើតាមប្រភពព័ត៌មានដដែល ក៏បានបញ្ជាក់ឱ្យដឹងថា៖ «កាលថ្ងៃទី៩.ខែតុលា.ឆ្នាំ២០២០ កូនថៅកែរូបនេះ បានប្រើឱ្យនាងជាជន.រ.ង.គ្រោះអាំងត្រី និងមើលសម្លរដែលថៅកែស្រីរបស់នាងឱ្យមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីរបស់នាងបានយកវែក.វា.យ.ចំចិញ្ចើមមុខខាងឆ្វេងបណ្តាលឱ្យ.បែ.ក.ហូរ.ឈា.ម ចំពីលើស្នាម.កាំ.បិ.ត.ចាស់ដែលថៅកែនាងធ្លាប់.វា.យ.ហើយពេលនោះដែរ ថៅកែស្រីនាងបានប្រើឱ្យនាងមកទិញទឹកត្រីនាងមានឱកាសក៏បានរត់ចេញហើយហៅម៉ូតូឌុប ដើម្បីរកអ្នកជួយដល់រូបនេះ»។ ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញសហការណ៍ជាមួយនគរបាលក្រុងតាខ្មៅ តាមបញ្ជាស្នងការ ព្រមទាំងបានសហការណ៍ជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្ត និងការិយាល័យសង្គមកិច្ចក្រុង និងមន្ត្រីជំនាញមន្ទីរសង្គមកិច្ចបានចុះទៅជួបជន.រ.ង.គ្រោះ និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងមកកាន់មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ធ្វើការសម្ភាសន៍សាកសួរជន.រ.ង.គ្រោះហើយបាននាំជន.រ.ង.គ្រោះទៅពិនិត្យរបួសស្នាមលើរាងកាយ និងការពិនិត្យ.ផ្លូ.វ.ភេ.ទ៕