រាយខ្សែភ្លើងការពារទ្រុងមាន់ ហើយបានឆក់យុវជនម្នាក់ សង្ស័យមានបំណងចូលលួចមាន់ បណ្ដាលឲ្យ ស្លា ប់ ម្ចាស់ផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន…

(ព្រៃវែង)៖ បុរសម្នាក់ សង្ស័យមានបំណងចូលលួចទ្រព្យសម្បត្តិ (មាន់) ពេលយប់ក្នុងផ្ទះពលរដ្ឋ ចៃដន្យក៍ប៉ះនឹងខ្សែភ្លើងដែលម្ចាស់ផ្ទះរាយភ្ជាប់ជាមួយក្បាលអាំងស៊ីម៉ូទ័រ ចាប់អាគុយ ការពារទ្រុងមាន់ បណ្ដាលឱ្យឆក់ ស្លា ប់ ភ្លាមៗ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ នៅចំណុចទ្រុងមាន់ ភូមិទង់នាគ.ឃុំស្ដៅកោង.ស្រុកបាភ្នំ.ខេត្តព្រៃវែង។

យុវជនដែលឆក់ខ្សែភ្លើង ស្លា ប់ មានឈ្មោះ យឹម សំអាត ភេទប្រុស អាយុ២៥ឆ្នាំ។ ចំណែកម្ចាស់ផ្ទះឈ្មោះ មាស ទូច ភេទប្រុស អាយុ៥៦ឆ្នាំ អ្នកទាំង២នៅភូមិ-ឃុំកើតហេតុខាងលើ។

ករណីនេះ សមត្ថកិច្ចបានពិនិត្យឃើញថា៖ ឈ្មោះ យឹម សំអាត មានស្នាមដាច់ឆេះខ្លោចបាតដៃខាងឆ្វេងមួយកន្លែង បណ្តាលមកពីឆក់ខ្សែភ្លើង ស្លា ប់ ពិតប្រាកដមែន។ មូលហេតុគឺម្ចាស់ផ្ទះ ឈ្មោះ មាស ទូចបាន តចរន្តភ្លើងរាយនៅកន្លែងទ្រោកមាន់ សំរាប់ឆក់សត្វមកស៊ីមាន់។

ក្រោយពីការពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាក ស ព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម្ចាស់ផ្ទះត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគបាលស្រុកបាភ្នំ ដើម្បីកសាងសំណំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធី នៃច្បាប់ផងដែរ៕