លោកវេជ្ជ.ហ៊ាង រតនា ៖ ប្រយ័ត្នកូនចេះតែយំខ្លាំងអត់ដឹងរឿង ព្រោះធ្លាប់មានករណីនេះច្រើនដែរមកហើយ…

(ហ្វេសប៊ុក)៖ នៅថ្ងេទី១២​ ខែតុលា ឆ្នាំ២០២០នេះ លោកវេជ្ជ.ហ៊ាង រតនា បានសរសេរសារបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ជាការដាស់តឿនដល់ឪពុកម្ដាយដែលមានកូនតូចៗគ្រប់រូប ឲ្យបានដឹងថា៖ ប្រយ័ត្នកូនចេះតែយំខ្លាំងអត់ដឹងរឿង ព្រោះធ្លាប់មានករណីនេះច្រើនដែរមកហើយ Hair Thread Tourniquets Syndromes ជាករណីដែលកើតញឹកញាប់ផងដែរលើទារកនិងកុមារ ជាពិសេសអាយុចន្លោះពី២ទៅ៦ខែ។

វាកើតឡើងដោយសារសក់ទៅរុំនឹងម្រាមដៃម្រាមជើង រឺអវយវៈ ភេ ទ សំរាប់ក្មេងប្រុស (សក់ខ្លួនឯង រឺពេលខ្លះជាសក់របស់ឪពុកម្តាយ និងមនុស្សធំដែលក្មេងកាន់) រឺពេលខ្លះអាចជាកៅស៊ូកង រឺរបស់យឺតៗផ្សេងទៀតដែលក្មេងលេង។

លោកគ្រូពេទ្យ មានប្រជាប្រិយភាពនៅក្នុងបណ្ដាញសង្គមរូបនេះ បន្ដថា៖ ការរុំរិតបែបនេះបើយើងមិនដឹងនៅរយៈពេលយូរអាចធ្វើអោយអវយវៈនោះ ស្លា ប់ កោសិកាដោយសារគ្មាន ឈា ម និងអុកសុីសែនទៅចិញ្ចឹម ដែលជាហេតុអាចត្រូវ កា ត់ ម្រាមដៃម្រាមជើង ឬអវយវៈនោះបាន។ ក្មេងតូចៗពេលមានបញ្ហាអ្វីមួយគ្នាមិនចេះប្រាប់យើងទេ បើឈឺរឺពិបាកអ្វីមួយមានតែយំ ដូចច្នេះឪពុកម្តាយត្រូវចេះសង្កេត បើត្រូវការជំនួយត្រូវស្វែងរកគ្រូពេទ្យជាបន្ទាន់៕