សង្វេគណាស់លោកអើយ! បុរសជាប្ដី ស្រែកទ្រហ៊ោយំបោកខ្លួន ក្រោយពីទឹកជំនន់គួចយកប្រពន្ធ និងកូនក្នុងផ្ទៃទៅបាត់ ខណៈពេលជិះទូកទៅសម្រាល…(មានវីដេអូ)

(វៀតណាម)៖ នៅថ្ងែទី១២ ខែតុលា ឆ្នាំ២០២០នេះ ប្រធានផ្នែកកសិកម្មស្រុក Phong Dein នៃខេត្ តThua Thien Hue បានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍ក្រឡាប់លិចទូកមួយបានកើតមានឡើង បណ្ដាលឲ្យស្រ្តីកំពុងមានផ្ទៃពោះម្នាក់ ត្រូវបានទឹកហូរយកទៅបាត់។

បើតាសម្ដីអ្នករស់នៅក្នុងតំបន់បានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៨ព្រឹកមិញនេះ ស្ត្រីមានផ្ទៃពោះម្នាក់ បានធ្វើដំណើរតាមទូកទៅកាន់មន្ទីរពេទ្យដើម្បីសម្រាលកូន ប៉ុន្តែធ្វើដំណើរទើបតែបានប៉ុន្មានគីឡូម៉ែត្រពីផ្ទះរបស់នាង បែរជាជួបគ្រោះអកុសលក្រឡាប់ទូក បណ្ដាលឲ្យរូបនាងត្រូវបានទឹកហូរយកទៅបាត់។

ភ្លាមនោះៗ មនុស្សជាច្រើនបាននាំគ្នាទៅជួយសង្គ្រោះ ប៉ុន្តែដោយសារទឹកជំនន់ហូបខ្លាំងពេក ទើបមិនអាចជួយបានឡើយ។ ហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាសោកសៅ ទប់ទឹកភ្នែកមិនបាននោះ គឺនៅពេលបុរសជាស្វាមីស្ត្រីរងគ្រោះ បានស្រែកទ្រហ៊ោយំបោកខ្លួនដោយមិននឹកស្មានថា ត្រឹមមួយប្រព្រិចភ្នែកត្រូវបាត់បង់ទាំងប្រពន្ធ ទាំងកូន ដែលមិនទាន់នឹងបានឃើញពន្លឺថ្ងៃផងនោះ៕ (សូមទស្សនាវីដេអូខាងក្រោម)៖