
(ខេត្តពោធិ៍សាត់)៖ កាលពីវេលាម៉ោង០៧និង១៥នាទីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ យុវតីម្នាក់បានរអិល.ជើង.ធ្លាក់.ប្រឡាយលង់.ទឹក.ស្លា.ប់យ៉ាងអាណោចអាធ័មក្នុងអំឡុងជំនន់ទឹកភ្លៀងហើយត្រូវបានអាជ្ញាធរនិងប្រជាពលរដ្ឋរុករកឃើញស.ពស្ថិតក្នុងភូមិស្ថានីយ៍,សង្កាត់ស្វាយអាត់,ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ យុវតី.រង.គ្រោះមានឈ្មោះ(សុង រក្សា)ភេទស្រី,អាយុ២១ឆ្នាំជាអតីតនិស្សិតនៅវិទ្យាស្ថានពហុបច្ចេកទេសពោធិ៍សាត់,ជំនាញអគ្គិសនីប៉ុន្តែសព្វថ្ងៃបានផ្ទេរការសិក្សាមករៀននៅសាកលវិទ្យាល័យអង្គរខេមរាសាខាខេត្តពោធិ៍សាត់,ជំនាញគណនេយ្យវិញ។
សមត្ថកិច្ចបានឲ្យដឹងថា៖ នាវេលាម៉ោង០៤:០០នាទីល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីលង់.ទឹក.ស្លា.ប់ដោយសារយុវតី.រង.គ្រោះខាងលើដើរបណ្តើរមើលទូរស័ព្ទបណ្តើរមិនបានមើលមុខបណ្តាលឱ្យខុសផ្លូវធ្លាក់ចូលប្រឡាយលង់.ទឹក.ស្លា.ប់តែម្តង។ ក្រោយបានរកឃើញសពត្រូវសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថានេះជាករណីទី១ហើយបន្ទាប់ពីខេត្តពោធិ៍សាត់បាននឹងកំពុងទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរនូវជំនន់ទឹកភ្លៀង។ ជាមួយគ្នានោះអាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវយ៉ាងទទួចឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់និងត្រៀមជម្លៀងប្រជាពលរដ្ឋទៅរកទីទួលមានសុវត្ថិភាពជាមុនជៀសវាងគ្រោះអាសន្នមកដល់ជួបនូវការលំបាកក្នុងការដឹកជញ្ជូន៕