រន្ធត់ណាស់ ! អាងតែយប់ស្ងាត់ ឡានTundra បើកល្បឿនកប់ បុកម៉ូតូកង់បី បណ្ដាលឲ្យបុរសម្នាក់…..

(ភ្នំពេញ)៖ កាលពីវេលាម៉ោង១:៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នា.ក់ចរាចរណ៍រថយន្តបុ.កម៉ូតូកង់បី ពេញ.ទំហឹងនៅត្រង់ចំណុចស្តុបក្ដាន់ពីរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងសង្កាត់ស្រះចក,ខណ្ឌដូនពេញ,រាជធានីភ្នំពេញ។ មុនពេលកើតហេតុគេឃើញមានម៉ូតូកងបីពណ៌សមួយគ្រឿងពាក់ស្លាកលេខ(ភ្នំពេញ1HU-8743)បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមដងផ្លូវR6 ក្នុងទិសដៅពីជើងមកត្បូងបានឆ្លងកាត់ទទឹងផ្លូវសហព័ន្ធរុស្ស៊ី។

ខណៈនោះស្រាប់តែមានរថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកToyota Tundraពណ៌សពាក់ស្លាកលេខ(ភ្នំពេញ2BI -8145)បើកតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតមាន.ល្បឿនយ៉ាង.លឿនបុ.កម៉ូតូកង់បីចំពីមុខយ៉ាងពេញ.ទំហឹងបណ្ដាលឲ្យបុរសម្នាក់ដែលជាម្ចាស់ម៉ូតូកង់បីរងរបួ.សធ្ងន់និងម៉ូតូរួញផ្នែកខាងមុខចូលគ្នាខូចខាតយ៉ាងដំណំចំណែករថយន្តបង្កម៉ាកTundra វិញបានបែកកង់មុខផ្នែកខាងស្ដាំទៅមុខលែងរួច។

ក្រោយកើតហេតុជន.រង.គ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យផងដែរ។ ដោយឡែកវត្ថុតាងទាំងពីរគ្រឿងត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីផ្លូវច្បាប់នាពេលក្រោយបន្ត៕