ដឹងមូលហេតុហើយ! បុរសម្នាក់ យកញញួរ វា យ លើ ក្បា ល មិត្តភក្តិខ្លួនឯង បណ្ដាលឲ្យ ស្លា ប់ បាត់បង់ជីវិត គឺដោយសារតែ…

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧ៈ៥៧នាទី នៅចំណុចផ្ទះធ្វើនំខេកទីតាំងលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ.សង្កាត់គីឡូម៉ែត្រលេខ៦.ខណ្ឌឬស្សីកែវ.រាជធានីភ្នំពេញ មានករណី ឃា ត កម្ម មួយកើតទ្បើង បង្កដោយជន ស ង្ស័ យ ឈ្នោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករហាងនំខេក

ស្នាក់នៅភូមិកោះរះ.ឃុំកោះរះលើ.ស្រុកល្វាឯម.ខេត្តកណ្តាល បានយកញញួរ វា យ ក្បាលជន រ ង គ្រោះ ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើនំខេក ស្នាក់នៅចំណុចកើតហេតុខាងលើ បណ្តលអោយ ស្លា ប់។

ក្រោយពីមានហេតុការណ៍កើតឡើង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន ដើម្បីដឹកនាំកម្លាំងសហការជាមួយអធិការខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០០ៈ៤៥នាទី បានសហការជាមួយស្នងការខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីលោកព្រះរាអាជ្ញាខេត្តស្ទឹងត្រែង យើងបានខ្នួនជន ស ង្ស័ យ នៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧.ភូមិរាជានុកូល.សង្កាត់ស្ទឹងត្រែង.ក្រុងស្ទឹងត្រែង.ខេត្តស្ទឹងត្រែង

ខណៈពេលជន ស ង្ស័ យ គេចខ្លួនពីខេត្តស្ទឹងត្រែងទៅលាក់ខ្លួននៅផ្ទះបងស្រីនៅខេត្តក្រចេះ។ ជន ស ង្ស័ យ ឈ្មោះ ផល បញ្ញា បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពយកញញួរ វា យ ទៅលើក្បាលជន រ ង គ្រោះ ឈ្មោះ ហន ចាន់រស្មី ចំនួន២ញញួរ (មួយញញួរវាយចំសៀតផ្កា នឹងមួយញញួរទៀតចំក្បាលផ្នែកខាងក្រោយ) បណ្តាលអោយ ស្លា ប់ ពិតប្រាកដមែន

ចំពោះមូលហេតុ ដោយសារខឹងជន រ ង គ្រោះ ជេរប្រមាថមកលើខ្លួន។ បច្ចុប្បន្ននាយកដ្ឋានកំពុងរៀបចំសំណុំរឿងតាមនិតិវិធី៕