អាសូរណាស់ ! បុរសម្នាក់បានស្លាប់ចោលប្រពន្ធកូនយ៉ាងសង្វេគ ដោយមុននឹងស្លាប់បានរអ៊ូថា….

(ខេត្តបន្ទាយមានជ័យ)៖ ទឹកជន់នៅស្រុកម៉ាឡៃធ្លាក់មកពីប្រទេសថៃនិងជំនន់ទឹកភ្លៀងធ្វើឲ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវលិចស្របពេលនោះមានមនុស្សវ័យចំណាស់ម្នាក់បានលង់.ទឹកស្លា.ប់ ក្រុមគ្រួសារបានប្រទះឃើញស.ពនៅវេលាម៉ោង៧ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិដំបូកវិល,ឃុំម៉ាឡៃ ស្រុកម៉ាឡៃ,ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចមូលដ្ឋានស្រុកម៉ាឡៃបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា៖

សព.ជន.រង.គ្រោះមានឈ្មោះ(លឹម សឿន)ភេទប្រុស,អាយុ៥៦ឆ្នាំ,រស់នៅភូមិដំបូកវិល,ឃុំម៉ាឡៃស្រុកម៉ាឡៃ,ខេត្តបន្ទាយមានជ័យ។ បើតាមការបំភ្លឺរបស់ឈ្មោះ(កែម យឿន)ត្រូវជាប្រពន្ធជន.រង.គ្រោះបានឲ្យដឹងថា៖ ប្តីរបស់ខ្លួនជាមនុស្ស.ញៀ.ន.ស្រាប្រពន្ធមិនឲ្យផឹក៣ថ្ងៃកន្លងមកហើយ។

នៅមុនពេលកើតហេតុប្តីរបស់ខ្លួនបានដឹកជញ្ជូនអង្ករនិងចៅឆ្លងកាត់ទឹកកំពស់ប្រហែល១ម៉ែត្រនិងចំងាយប្រហែល៦០ម៉ែត្រទៅរកទីទួលសុវត្តិភាពលុះដឹកជញ្ជូនរួចប្តីគាត់បានអង្គុយនៅលើគ្រែដែលមានទឹកនៅក្រោមផ្ទះកំពស់ប្រែហែល១ម៉ែត្រដោយមានអាការៈញ័រដៃញ័រជើងហើយរអ៊ូថាឃ្លាន.ស្រា.និងចង់តែស្លា.ប់ស្របពេលនោះប្រពន្ធបានចេញពីផ្ទះបាត់ទៅ។ រហូតដល់ម៉ោង៧ព្រឹកទើបឃើញស.ពអណ្តែតនៅក្រោមគ្រែ។

ពាក់ព័ន្ធករណីខាងលើសមត្ថកិច្ចបានបង្កើតក្រុមការងារចូលរួមពិនិត្យសពនិងដល់កន្លែងកើតហេតុដោយពិនិត្យស.ពពុំមានស្លាក.ស្នាមអ្វីពាក់ព័ន្ធនឹងករណី.ឃា.ត.ក.ម្ម.ទេគឺស.ពស្លា.ប់ដោយសារចុះពីលើគ្រែហើយរអិលជើងចូលទៅក្នុងទឹកកំពស់ប្រហែល១ម៉ែត្រដោយសារសុខភាពស.ពមិនអាចងើបឡើងរួចទើបបណ្តាល.ឲ្យស្លា.ប់ ព្រោះពេលឃើញស.ពស្លា.ប់ដោយមានអាការៈដៃតោងនិងបង្គោលនៅក្រោមផ្ទះ។ ក្រោយពីសមត្ថកិច្ចពិនិត្យរួចរាល់ហើយបានប្រគល់ស.ពទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕