
(ភ្នំពេញ)៖ នាថ្ងែទី១០ ខែតុលា ឆ្នាំ២០២០នេះ លោកសុវណ្ណ រិទ្ធី ជាអតីតអគ្គនាយកសារព័ត៌មាន TVFB បានសម្រេចចិត្តសាងផ្នួសបួសសងគុណលោកឪពុកអ្នកម្តាយ ក្រោយពីមានសេរីភាពឡើងវិញ ដោយលោកបានសរសេរឲ្យដឹង នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា «ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ🙏🏻🙏🏻🙏🏻💐💐🇰🇭» គួរបញ្ជាក់ផងដែរថា តុលាការសម្រេចផ្ដន្ទាទោស លោកសុវណ្ណ រិទ្ធី ដាក់ពន្ធនាគារកំណត់រយៈពេល១៨ខែ ប៉ុន្ដែទោសនោះត្រូវអនុវត្ដន៍ត្រឹមតែ៥ខែនិង២៨ថ្ងៃប៉ុណ្ណោះ ដោយទោសសល់ប៉ុន្មានត្រូវព្យូរ នេះបើគិតពីថ្ងៃចាប់ខ្លួននិងឃុំក្នុងពន្ធនាគារ៕