
(ភ្នំពេញ)៖ នារីភេទទី៣មួយក្រុមបេីករថយន្តCRVចេញពីភោជនីយដ្ឋានមួយកន្លែងលុះបត់ស្ដាំមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្តPRIUSរបស់អ្នករត់តាក់ស៊ី បណ្ដាលឲ្យរងការខូចខាត តែក្រោយពីបេីករថយន្តបុកហេីយ រូបនាងមិនបានគេចចេញទៅណាទេ ថែមទាំងចុះមកទទួលខុសត្រូវលេីការខូចខាតនេះ ធ្វេីអោយអ្នកឃេីញហេតុការណ៍នាំគ្នាសរសេីរថា ទោះអ្នកនាងជាភេទទី៣តែនាងមានទំនួលខុសត្រូវ ដែលជាកាតព្វកិច្ចដែលត្រូវធានារ៉ាប់រងរាល់អំពើទាំងឡាយដែលខ្លួនបានធ្វើដោយហ៊ានទទួលសារភាពនៅចំពោះមុខ។ ហេតុការណ៍នេះកេីតឡើងកាលពីម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជិតអតីតក្លឹបកម្សាន្តSOUNDក្រោយស្ថានទូតរុស្សីស្ថិតក្នុងសង្កាត់ទន្លេបាសាក់,ខណ្ឌចំការមន,រាជធានីភ្នំពេញ៕