សូមប្រយត្ន័ឲ្យមែនទែន ! ស្រ្តីម្នាក់រង របួ ស ធ្ងន់ ខណៈទឹកភ្លៀង ហូរចូលផ្ទះបណ្តាលឲ្យ….

(ខេត្តប៉ៃលិន)៖ ភ្លៀងនៅតែបន្តធ្លាក់ខ្លាំងរាល់ថ្ងៃបណ្តាលឱ្យក្លាយទៅជាជំនន់ទឹកភ្លៀងលិចផ្ទះសម្បែងប្រជាពលរដ្ឋនិងសើមឆ្លងដល់ចរន្ធអគ្គិសនីក្នុងផ្ទះ លុះស្ត្រីជាម្ចាស់មិនចាប់អារម្មណ៍ក៍ដើរទៅក្បែរចរន្ធអគ្គិសនីបណ្តាលឱ្យឆក់.ដួល.រងរបួ.ស.ធ្ងន់ត្រូវបានក្រុមការងារយុវជន(ស.ស.យ.ក)ដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរដូនតាក្រោម,ឃុំស្ទឹងត្រង់,ស្រុកសាលាក្រៅ,ខេត្តប៉ៃលិន។ ស្ត្រី.រង.គ្រោះមានឈ្មោះ(ង៉ែត ភី)អាយុ៥១ឆ្នាំ,មានទីលំក្នុងភូមិខាងលើ។ ប្រភពបន្តថាមុនពេលកើតហេតុគេឃើញមេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំងហើយទឹកក៍ជន់ឡើងដល់ផ្ទះរបស់គាត់លុះម្ចាស់មិនបានចាប់អារម្មណ៍ក៍ដើរទៅក្បែរចរន្ធភ្លើងបណ្តាលឱ្យឆក់ដួល.របួ.សតែម្តង។

ក្រោយពេលកើតហេតុលោក ហុក សុផល អភិបាលរងខេត្តនិងជាអនុប្រធាន(ស.ស.យ.ក)ខេត្តប៉ៃលិន ព្រមទាំងក្រុមការងារបានជួយដឹកស្ត្រីដែលបានរងគ្រោះដោយសារខ្សែ.ភ្លើង.ឆក់ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះអាយុជីវិតឱ្យទាន់ពេលវេលា។ ប្រភពបញ្ជាក់ថារហូតមកដល់ពេលនេះស្ត្រីខាងលើមានការធូរស្បើយឡើងវិញបន្តិចហើយដោយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕