អីក៏ខ្លាំងម្ល៉េះ! ឃាត់ខ្លួនជាជនជាតិវៀតណាមម្នាក់ ដោយបានចេញវីដេអូ គំរា​មកំ​ហែងរក ស ម្លា ប់ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ដោយសារខឹងរឿង…

(កណ្ដាល)៖ ករណីនេះបានកើតឡើង​កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២ៈ២៨នាទី ស្ថិតក្នុងភូមិជ្រៃធំ.ឃុំសំពៅពូន.ស្រុកកោះធំ.ខេត្តកណ្ដាល។ ជន ស ង្ស័ យ ជាជនជាតិវៀតណាមម្នាក់ ព្រោះតែខឹងនឹងជនជាតិឥណ្ឌូនេស៊ីម្នាក់​ដែលកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងសង្សាររបស់ខ្លួន

ក៏ថតជាវីដេអូឃ្លីបបញ្ចេញសកម្មភាព គំរាមកំហែងថានឹង ស ម្លា ប់ រួចផ្ញើទៅឲ្យជន រ ង គ្រោះ ជាជនជាតិឥណ្ឌូនេស៊ីនោះ ជាហេតុធ្វើឲ្យសង្សារភ័យក៏ប្តឹងទៅសមត្ថកិច្ចឲ្យចាប់ខ្លួន។ ជន ស ង្ស័ យ ឈ្មោះ​ ង្វៀង យុំាងឡឺយ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិជ្រៃធំ.ឃុំសំពៅពូន.ស្រុកកោះធំ.ខេត្តកណ្តាល មានមុខ​របរ​បេីកបរម៉ូតូកង់បី។

ចំណែកជន រ ង គ្រោះ ឈ្មោះហ្វឺរី (FERRY) ភេទប្រុសអាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅភូមិជ្រៃធំ.ឃុំសំពៅពូន.ស្រុកកោះធំ.ខេត្តកណ្តាល មានមុខរបរបុគ្គលិកក្រុមហ៊ុនកាស៉ីណូក្រោន (ផ្នែកអនឡាញ)។ កន្លងមក ​ជន ស ង្ស័ យ បានស្រលាញ់នារីម្នាក់ឈ្មោះ គីម​ ង៉ុក អាយុ២៩ឆ្នាំ ជនជាតិវៀតណាម​ មានទីលំនៅប្រទេសវៀតណាម។

ក្រោយមកក៏បានដឹងដំណឹងថាឈ្មោះ គីម ង៉ុក ត្រូវជាសង្សាររបស់ខ្លួន បានមានទំនាក់ទំងស្នេហាជាមួយឈ្មោះ ហ្វឺរី​ ជាជនជាតិឥណ្ឌូនេស៊ី។ ពេលនោះជន ស ង្ស័ យ ក៏កើតមានចិត្តខឹង ហើយក៏បានថតជាឃ្លីបវីដេអូក្នុងទូរស័ព្ទដៃរបស់ខ្លួនដោយនៅដៃមានកាន់ដាវ

រួចបាននិយាយជាភាសាខ្មែរ​ និងជាភាសាវៀតណាម គំរាម ស ម្លា ប់ ទៅលើជនរងគ្រោះ។ ពេលថតជាឃ្លីបវីដេអូរួចជន ស ង្ស័ យ ក៏បានផ្ញើឃ្លីបវីដេអូនោះទៅឱ្យជន រ ង គ្រោះ តាមឆាត។ ក្រោយពីឃើញរូបភាពក្នុងវីដេអូនោះជន រ ង គ្រោះនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន ឱ្យជួយស្វែងរកមុខសញ្ញានេះផង។

ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងប៉ុស្តិ៍បានធ្វើការស្រាវជ្រាវតាមដានរក ហើយក៏បានឃាត់ខ្លួនជន ស ង្ស័ យ បាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ៈ០០នាទី។ ជន ស ង្ស័ យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕