រន្ធត់ណាស់ ! ឡានធំ បុក ជាមួយឡានព្រូស បណ្តាលឲ្យមនុស្សប្រុសស្រី មួយគ្រួសារបាន….

(ខេត្តកំពត)៖ កាលពីវេលាម៉ោង១១:១៥នាទីព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នា.ក់.ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្ត.ធុនធំម៉ាក(Dump Trailer)បានបុ.ករថយន្តតូយ៉ូតាព្រូសនៅលើផ្លូវជាតិលេខ៣៣ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧-៨ស្ថិតក្នុងភូមិកំពង់កែស,ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ,ខេត្តកំពត។ សមត្ថកិច្ចបានឲ្យដឹងថា៖ ជន.រង.គ្រោះក្នុងហេតុការណ៍នេះមាន៖ទី១.ឈ្មោះ(ប៉ែន ម៉ាប់)ភេទប្រុស,អាយុ២៨ឆ្នាំ,ជាអ្នកបើកបរព្រូស,រង.របួ.សស្រាល,ទី២.ឈ្មោះ(កែវ មុច)ភេទស្រី,អាយុ២៨ឆ្នាំ,ជាប្រពន្ធរបួ.សធ្ង.ន់និងកូនស្រីពីរនាក់ទៀតរបួ.សស្រាល។

គ្រួសារនេះរស់នៅភូមិដំណាក់ចង្អើរ,សង្កាត់ព្រៃធំ,ក្រុងកែប,ខេត្តកែប។ ដោយឡែកអ្នកបើកបរ.រថយន្ត.សណ្តោងមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។ មុនគ្រោះ.ថ្នាក់.កើតឡើងគឺរថយន្ត.សណ្តោង.ធុនធំបើកមកពីទិសខាងកើតរួចរេ.ចង្កូតហើយ.បុក.ចំពីមុខពេញ.ទំហឹង.បណ្តាលឱ្យ.រថយន្តព្រូស.ក្រឡាប់.តែម្តង។ សមត្ថកិច្ចបានបន្តថាក្នុងស្ថានភាពបែបនោះអ្នកបើកបរថយន្ត(Dump Trailer)បានរត់គេចដោយបន្សល់ទុករថយន្តពាក់ស្លាកលេខ(កំពត4A-0038)នៅនឹងកន្លែងកើតហេតុ៕