នៅចាំអ្នកក្លាហានរូបនេះបានអត់! ឃាត់ខ្លួនក្មេងទំនើង២នាក់ នៅសុខៗមិនចង់ រពឹសដៃយកជំពាមកៅស៊ូទៅ បា ញ់…

(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់ពីឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកងកម្លាំងជំនាញ ដើម្បីធ្វើការស៊ើបអង្កេតលើករណីជនទំនើង គប់កញ្ចក់រថយន្តពេលយប់ តាមដងផ្លូវជាតិលេខ៥។ ជាក់ស្តែងនៅចំណុចមុខរោងចក្ រហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ និងចំណុចដទៃផ្សេងទៀតតាមដងផ្លូវដែលកំពុងតែធ្វើការស៊ើបអង្កេតបន្ត។

នៅវេលាម៉ោង ២៣ៈ១៥នាទី ថ្ងៃទី៨.ខែតុលា.ឆ្នាំ២០២០ មានករណីគប់កញ្ចក់រថយន្ត តាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុចមុខរោងចក្រ ហឹរ៉ាយហ្សីនអេឌ័រ ស្ថិតនៅភូមិជន្លាត់ដៃ.ឃុំស្វាយ.ស្រុកសាមគ្គីមានជ័យ បណ្តាលឱ្យបែកកញ្ចក់រថយន្ត តែមិនបណ្តាលឱ្យគ្រោះថ្នាក់ដល់អ្នកបើកបរទេ។ ក្រោយពីបានទទួលព័ត៌មានពីអ្នកបើកបររថយន្តភ្លាម អធិការនគរបាលស្រុកបានបញ្ជាឱ្យកម្លាំង អន្តរាគមន៍សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលលង្វែក ចុះអន្តរាគមន៍ និងស្រាវជ្រាវជាបន្ទាន់។

ជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចមុខក្លោងទ្វារវត្តត្រឡែងកែង ភូមិផ្សារត្រាច ឃុំលង្វែក មានឈ្មោះដូចក្រោម៖ ១ៈផ្ទាត់ សុផា ភេទប្រុស អាយុ២០ឆ្នាំរស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ ២ៈប្រាក់ គង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក។ ដកហូតបានវត្ថុតាង៖ ដាវ០១ដើម,ជំពាមកៅស៊ូ០១,ម៉ូតូ០១គ្រឿង។ ចំពោះបក្ខពួកជនសង្ស័យចំនួន ០៤នាក់ ជិះម៉ូតូ០២គ្រឿងបានរត់គេចខ្លួន ជាមុខសញ្ញានៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់បន្ថែម ជនសង្ស័យខាងលើជាមុខសញ្ញាកាន់ដាវដេញ កា ប់ គ្នាបង្កការអុកឡុក នៅថ្ងៃចូលឆ្នាំប្រពៃណីខ្មែរកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨កន្លងទៅ តាមផ្លូវចូលវត្តត្រឡែងកែង៕