ក្ដៅៗ ! ចាប់ខ្លួនបុរសម្នាក់ពីខេត្តកណ្ដាល ដល់ខេត្តតាកែវ ដោយសារពាក់ព័ន្ធនឹងបទល្មើស….

(ខេត្តកណ្តាល)៖ លោកវរសេនីយ៍ឯក(ឡាក់ ម៉េងធី)ប្រធានការិយាល័យព្រហ្ម.ទណ្ឌកម្រិតនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក(ទិន សុចិត្រា)ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល សហការជាមួយនគរបាលខេត្តតាកែវ ដោយមានការសម្របសម្រួលនីតិវិធីពីលោក(ជីវ ចាន់តារា)ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវបានតាមចាប់ខ្លួនជនស.ង្ស័យម្នាក់ពាក់ព័ន្ធករណីឃា.ត.កម្មបានដោយជោគជ័យកាលពីរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០។

ជនស.ង្ស័យឈ្មោះ(រិច ឆៃ)ភេទប្រុស,អាយុ២៥ឆ្នាំ ត្រូវបានចាប់.ខ្លួនតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក(ទិន សុចិត្រា)ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាលជាប់ស.ង្ស័យពីបទ«ឃា.ត.កម្ម»ប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតជាប់ទំនប់ទទឹងថ្ងៃ,ភូមិព្រែកថ្មី,ឃុំព្រែកថ្មី,ស្រុកកោះធំ,ខេត្តកណ្តាល។ បច្ចុប្បន្នជនស.ង្ស័យត្រូវបានប្រគល់ជូនខាងការិយាល័យព្រហ្ម.ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី៕