ស្លុតចិត្តណាស់! ទៅរកទិញថ្នាំឲ្យប្រពន្ធ និងទិញទឹកដោះគោឲ្យកូន បែរជាត្រូវ ស្លា ប់ បាត់បង់ជីវិត យ៉ាងអណោចអធ័ម ព្រោះតែ…

(ភ្នំពេញ)៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយនារីម្នាក់បេីករថយន្តស៊េរីទំនេីប​ម៉ាក​ AUDI Q7 មួយគ្រឿង​ បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៩​មួយគ្រឿង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ ស្លា ប់ ភ្លាមៗនៅនឹងកន្លែង​។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​កាលពីវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី​រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកលៀប​.ខណ្ឌជ្រោយចង្វា.រាជធានីភ្នំពេញ​។

រថយន្តបង្កម៉ាក​ AUDI Q7 ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ ​2AQ-0805 បេីកបរដោយនារីម្នាក់​មិនស្គាល់អត្តសញ្ញាណ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ភ្លាមៗ។ រីឯម៉ូតូរងគ្រោះម៉ាក​ ហុងដាឌ្រីម​ស៊េរីឆ្នាំ២០១៩​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ព្រៃវែង ​1P -1443 ជិះដោយបុរសម្នាក់​ឈ្មោះ ​ខន​ សុភួន​ អាយុ២៤ឆ្នាំ​ មានទីលំនៅផ្ទះ៩៨​ ផ្លូវលំ​ ភូមិបឹងក្អែក​.ឃុំពាមមានជ័យ​.ស្រុកពាមរក៍.ខេត្ត​ព្រៃវែង​ (ត្រូវបាន ស្លា ប់ នៅកន្លែងកេីតហេតុ)​។

ក្រោយមក​ បងប្អូនប្រជាពលរដ្ឋបានឃាត់នារីម្នាក់ដែលជាអ្នកបើកបររថយន្តប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន​ រួចសមត្ថកិច្ចក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង​ និងស្ទួចយករថយន្តបង្កនិងម៉ូតូ​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដេីម្បីរង់ចាំដោស្រាយតាមក្រោយ​។ រីឯ ស ព ជនរងគ្រោះ​ សមត្ថកិច្ចបានធ្វេីកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី​៕