
(ភ្នំពេញ)៖ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោងប្រមាណ៨យប់ថ្ងៃព្រហស្បតិ៍ទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរីរ៉ូយ៉ាល់មេគង្គក្បែរផ្លូវជាតិលេខ៦អា,សង្កាត់ព្រែកលៀប,ខណ្ឌជ្រោយចង្វា,រាជធានីភ្នំពេញ។ រថយន្តបង្កម៉ាកអូរឌីQ7ពណ៌ខ្មៅពាក់ផ្លាកលេខ(ភ្នំពេញ2AQ-0805)បើកបរដោយនារីម្នាក់ឈ្មោះ(ហ្វា ណូតអីម៉ា)អាយុ២០ឆ្នាំ,ជនជាតិខ្មែរឥស្លាម,មុខរបរលក់ដូរ,មានទីលំនៅផ្ទះលេខ86,ភូមិខ្ទរ,សង្កាត់ព្រែកលៀប,ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញត្រូវបានសមត្ថកិច្ចឃាត់.ខ្លួនបានភ្លាមៗ។
រីឯម៉ូតូរង.គ្រោះម៉ាកហុងដាឌ្រីមC125ស៊េរីឆ្នាំ២០១៩,ពណ៌ខ្មៅ,ពាក់ស្លាកលេខ(ព្រៃវែង1P.1443)ជិះដោយបុរសម្នាក់ឈ្មោះ(ខន សុភួន)អាយុ២៤ឆ្នាំ,មានទីលំនៅផ្ទះ៩៨,ផ្លូវលំភូមិបឹងក្អែក,ឃុំពាមមានជ័យ,ស្រុកពាមរក៍,ខេត្តព្រៃវែង(ត្រូវបានស្លា.ប់នៅកន្លែងកើតហេតុ)។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញភាគីខាងម៉ូតូធ្វើដំណើរតាមផ្លូវបេតុងក្នុងបុរីរ៉ូយ៉ាល់មេគង្គទិសដៅពីលិចទៅកើតខណៈពេលនោះក៏មានភាគីរថយន្តបង្កខាងលើធ្វើដំណើរទិសដៅបញ្ច្រាសគ្នាក្នុងល្បឿន.លឿនបានបុ.កម៉ូតូរង.គ្រោះ.ពេញទំហឹងនិងកិន.ម៉ូតូអូសប្រហែល១០ម៉ែត្ររងការខូចខាតយ៉ាងដំណំនិងធ្វើឲ្យបុរសម្នាក់ម្ចាស់ម៉ូតូស្លា.ប់ភ្លាមៗនៅនឹងកន្លែងកើតហេតុផងដែរ។
ក្រោយមកបងប្អូនប្រជាពលរដ្ឋបានឃាត់នារីម្នាក់ដែលជាតៃកុងប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន រួចសមត្ថកិច្ចក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងនិងស្ទួចយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោស្រាយតាមក្រោយ។ រីឯស.ពជនរងគ្រោះសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕