សូមប្រុងប្រយ័ត្នទាំងអស់គ្នា! កាល២ឆ្នាំមុន ម៉ោង១០យប់ឃ្លានបាយ ចុះមកធ្វើម្ហូបញុំា ដើរដល់ចង្រ្កានឈប់ឃ្លាន ក៏ឡើងទៅលើវិញ លុះព្រឹកឡើងស្រាប់តែ…

(ហ្វេសប៊ុក): នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០នេះ មានគណនីហ្វេសប៊ុកមួយឈ្មោះ Lun Kunthear បានបង្ហោះសារមួយជាការដាស់តឿនដល់បងប្អូនគ្រប់រូបដែលប្រើប្រាស់ធុងហ្គាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះកុំឲ្យជួបហេតុការណ៍ដូចដែលបានកើតឡើងលើខ្លួនកាលពីពេល២ឆ្នាំមុន។

គណនីហ្វេសប៊ុកខាងលើនេះ បានសរសេររៀបរាប់ថា: ម៉ោង១០យប់ហើយឃ្លានបាយ ចុះមកធ្វើម្ហូបញុំា ដើរដល់ចង្រ្កានឈប់ឃ្លាន ក៏ឡើងទៅលើវិញ ចុះឡើងៗបីបួនដង ចុងក្រោយក៏សំរេចចិត្តចូលដេក ម៉ោង៦ព្រឹកមស្រាប់តែលឺសម្លេងដូចផ្ទុះគ្រាប់បែក ភ័យណាស់ ក៏រត់ចុះក្រោមមើល ឃើញមុខប្តីឡើងខ្មៅ សួរគាត់ថាមានរឿងអី? ឮគាត់ថាផ្ទុះហ្គាស

ម្ចាស់គណនីមួយនេះបានបន្ថែមថា: ចង់ផ្តាំទៅបងប្អូនទាំងអស់គ្នា កុំភ្លេចពិនិត្យមើលធុងហ្គាស កុំធ្វើប្រហែសឲសោះ កុំទុកចិត្តថាវាមិនអី ប្រយ័ត្នជួបហេតុការណ៍ដូចប្តីខ្ញុំ ៚ទុយយោហ្គាសត្រូវកណ្តុរសុី៚ នេះជាបទពិសោធន៍មួយ រូបភាពចាស់បានកើតឡើងកាលពី2ឆ្នាំមុន៕