
(ខេត្តក្រចេះ)៖ ហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦:១៥នាទីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅបណ្ដោយផ្លូវជាតិលេខ៧(ក្រចេះ-ស្ទឹងត្រែង)ស្ថិតនៅត្រង់ចំណុចភូមិសង្គម,ឃុំសណ្តាន់,ស្រុកសំបូរ,ខេត្តក្រចេះ ករណីគ្រោះថ្នា.ក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តនិងម៉ូតូបុ.កគ្នាពេញ.ទំហឹងបណ្តាលឲ្យឪពុកម្តាយនិងកូនតូចម្នាក់ស្លា.ប់បាត់បង់.ជីវិតភ្លាមៗនៅកន្លែងកើតហេតុតែម្តង។
ហេតុការណ៍នេះបង្កឡើងដោយរថយន្តកាមេរីគូថស្វិតមួយគ្រឿងដែលបានបើកបរលើស.ល្បឿនហើយ.ជ្រុលទៅបុ.កនិងម៉ូតូ.ជន.រង.គ្រោះដែលជិះគ្នា៣នាក់ក្នុងទិសដៅបញ្រ្ចាស់គ្នាបណ្ដាលឲ្យ ប្លោងខ្ទាត.ស្លា.ប់បាត់បង់.ជីវិត។
ជន.រង.គ្រោះរស់នៅឃុំដា,ស្រុកចិត្របុរី,ខេត្តក្រចេះ។ ក្រោយបង្កហេតុអ្នកបើករថយន្តបានគេច.ខ្លួនបាត់ស្រមោលតែទោះជាយ៉ាងណានគរបាលបានកំណត់អត្តសញ្ញាណយ៉ាងច្បាស់និងកំពុងតែស្រាវជ្រាវដើម្បីមានវិធានការតាមផ្លូវច្បាប់៕