សង្វេគណាស់ ! ឪពុកម្ដាយបានត្រឹមយំសោកស្តាយ ក្រោយកូនជាទីស្រលាញ់បាន ស្លា ប់ ដោយសារ….

(ខេត្តពោធិ៍សាត់)៖ កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ មានករណីក្មេងលង់.ទឹកស្លា.ប់ចំណុចពាមត្រពាំងខ្សាច់លើផ្ទៃទឹកបឹងទន្លេសាប(អន្លុង់រាំង)ស្ថិតនៅភូមិកំពង់ឡ,ឃុំកំពង់ពោធិ៍,ស្រុកក្រគរ,ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ(ឈុន ចឿន)ភេទប្រុស,អាយុ៥១ឆ្នាំ មានមុខរបរនេសាទនិងម្តាយឈ្មោះ(ឆន សូយ )ភេទស្រី,អាយុ៤៦ឆ្នាំ,មុខរបនេសាទ,រស់នៅភូមិឃុំកើតហេតុខាងលើ។

មុនពេលកើតហេតុនៅពេលឪពុកកំពុងធ្វើបន្លែ ម្តាយកំពុងដាំបាយទុកឲ្យកូនលេងតែឯងដល់ពេលមករកកូនអត់ឃើញនាំគ្នាស្រែកឆោឡោនាំអ្នកភូមិចុះមុជទឹករាវរកបានឃើញកូនលង់ទឹកដាច់.ខ្យល់.ស្លា.ប់បាត់ទៅហើយ។ សព.ក្មេង.រង.គ្រោះមានឈ្មោះ(ចឿន វេហា)ភេទប្រុស,អាយុ៣ឆ្នាំ។

មូលហេតុបណ្ដាលមកពីឪពុកម្តាយមានការធ្វេសប្រហែសទុកកូនចោលឲ្យលេងតែម្នាក់ឯង បណ្តាលឲ្យធ្លាក់.ទឹកទន្លេលង់.ស្លា.ប់។ ក្រោយកើតហេតុសមត្ថកិច្ចចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យរួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕