
(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ លោក អាមីន យូសុះ ត្រូវជាឪពុករបស់កុមារាខ្មែរឥស្លាមរូបនេះ បានឲ្យដឹងថា កូនរបស់គាត់នៅតែត្រូវការ ឈា ម ជាច្រើន ដើម្បីជួយសង្គ្រោះជីវិត ដោយសារការរលាកនេះមានកម្រិតធ្ងន់ធ្ងរខ្លាំងពេក។ គួរជម្រាបថា កុមារាខ្មែរឥស្លាមម្នាក់នេះ មានឈ្មោះ យូសុះ អាប់ឌុលសាឡាម រស់នៅភូមិទឹកចេញ.ឃុំបឹងតាព្រហ្ម.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានរលាកទឹកក្តៅយ៉ាងធ្ងន់ធ្ងរ ដោយរលាកចាប់ពីករហូតដល់បាតជើងតែម្តង ហើយត្រូវបានបញ្ជូនមកធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា វត្តភ្នំ។
បើតាមសម្តីឪពុករបស់កុមារារងគ្រោះ បានបញ្ជាក់ថា មូលហេតុដែលនាំអោយត្រូវការ ឈា ម ច្រើនបែបនេះ ដោយសារក្នុងរយៈពេល២ថ្ងៃត្រូវលាង រ បួ ស ចេញម្តង ហើយក្នុងពេលលាងម្តងៗ គឺត្រូវការ ឈា ម ថ្មីដើម្បីជំនួស។ សូមបងប្អូនសប្បុរសជនទាំងអស់ មេត្តាជួយធ្វើការបរិច្ចាគ ឈា ម ដើម្បីជួយសង្គ្រោះជីវិតដល់កុមារាកម្សត់ម្នាក់នេះផង ដោយមិនប្រកាន់ឈាមប្រភេទអ្វីនោះទេ។ សូមទាក់ទងតាមរយៈលេខទូរស័ព្ទរបស់ឪពុកកុមារារងគ្រោះ ដែលមានលេខ៖ 096 44 05 356 / 088 90 14 794៕