
(ហ្វេសប៊ុក)៖ យោងតាមការបង្ហោះអោយដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា(Nith Hpl)បានបង្ហាញពីសកម្មភាពចោរឆក់ខ្សែ.ក ប្អូនប្រុសរបស់គាត់ទៅបាត់ទាំងព្រឹកខណៈដែលប្អូនប្រុសរបស់គាត់កំពុងឈរបោសសំរាមនៅមុខផ្ទះ។ ហេតុការណ៍ស្តែងៗដែលថតចេញពីកាមេរ៉ាសុវត្ថិភាពនេះបានកើតឡើងនៅម្តុំផ្សារដេប៉ូដោយមានជនស.ង្ស័យ២នាក់ជិះម៉ូតូ២គ្រឿងម៉ាកហុងដាឌ្រឹមមួយគ្រឿងនិងហុងដាPCXមួយគ្រឿង។បើសង្កេតមើលតាមវិដេអូដែលថតចេញពីកាមេរ៉ាសុវត្ថិភាពចំនួន២ប្លង់បានអោយឃើញថា៖ជនស.ង្ស័យទាំង២នាក់នោះបានជិះម៉ូតូហួសហើយប៉ុន្តែដោយឃើញឱកាសល្អក៏បកម៉ូតូមកវិញរួចធ្វើសកម្មភាពឆក់ខ្សែ.កបានសម្រេចជិះរត់គេចដោយសុវត្ថិភាពតែម្តង៕
សូមទស្សនាវីដេអូខាងក្រោម៖