
(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនប្រាកដជាបានស្គាល់ច្បាស់ហើយ នូវអ្នកនាង ទ្រី ដាណា ដែលជាម្ចាស់ហាងលក់មាសពេជ្រដ៏ធំ និងក្រុមហ៊ុនដាណាទ្រី (ខេមបូឌា) ខូអិលធីឌី ដែលកំពុងតែដឹកនាំស្ត្រីជាង៧ម៉ឺននាក់ក្នុងដៃ អោយចេះធ្វើជំនួញ។ ជានិច្ចជាកាលឃើញថា ថៅកែស្រីវ័យក្មេង ថែមទាំងស្រស់ស្អាតរូបនេះ បានជួយឧបត្ថម្ភដល់អ្នកដែលមានជីវភាពក្រីក្រលំបាក ជាច្រើនកន្លងមកនេះ ជាហេតុធ្វើឲ្យមហាជន គោរពស្រឡាញ់ជាខ្លាំង។
ក្រោយពីបានឃើញនូវអំពើល្អ ប្រកបដោយចិត្តសប្បុរសធម៍បែបនេះ កំពូលតារាកំប្លែងប្រចាំប្រទេសកម្ពុជាយើង គឺនាយ ពាក់មី បានសម្ដែងនូវការពេញចិត្តជាខ្លាំង ចំពោះទង្វើដ៏ល្អរបស់អ្នកនាង ទ្រី ដាណា ដោយតារាកំប្លែងមិនចេះរីងស្ងួតរូបនេះ បានលើកឡើងថា
«(មានអ្នកខ្លះ ថាគាត់សម្តែងចង់ល្បី ឬប្រម៉ូតអាជីវកម្មគាត់) សំរាប់ខ្ញុំ ខ្ញុំគិតថា ទោះគាត់ចង់ល្បី ឬចង់ប្រម៉ូតអាជីវកម្មគាត់ ឬគាត់ធ្វេីដោយបេះដូងពិត❤️️តែគាត់បានធ្វេីអោយ ប្រជាជនដែលខ្វះខាត ក្រីក្រ រងគ្រោះ អ្នក ជំ ងី បានផលប្រយោជន៏ពីគាត់ជាច្រេីន អ្នកខ្លះបានរាប់ពាន់ដុល្លាពីគាត់ក៏មានដែ តេីអ្នករិះគន់គាត់ បានធ្វេីអោយប្រជាជនបានផលប្រយោជន៏ដូចគាត់ហេីយឬនៅ?»៕