
(ភ្នំពេញ)៖ កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ មានហេតុការណ៍គ្រោះថ្នា.ក់.ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តហ៊ីយ៉ាន់ក្រឡុកស៊ីម៉ង់ត៍ឆ្លងផ្លូវអាបែនទៅត្រង់បុកគ្នាពេញទំហឹងបណ្ដាលឲ្យតៃកុងរបួ.ស.ធ្ងន់ចំណុចទល់មុខរណ្តៅដីលើមហាវិថីឈ្នះឈ្នះ,ក្នុងភូមិកប់ស្រូវតូច,សង្កាត់គោករការ ខណ្ឌព្រែកព្នៅ,រាជធានីភ្នំពេញ។
រថយន្តហ៊ីយ៉ាន់ដាយក្រឡុកស៊ីម៉ង់ត៍ពណ៌ស,ពាក់ស្លាកលេខ(ភ្នំពេញ3E-8319)បើកដោយបុរសម្នាក់មិនត្រូវបានស្គាល់ឈ្មោះ។ រថយន្តបែនដឹកខ្សាច់ពណ៌ស,ពាក់ស្លាកលេខ(ចង្កូតស្តាំPP0926)បើកដោយឈ្មោះ(សួន សុជុន)ភេទប្រុស,អាយុ២២ឆ្នាំ,ស្នាក់នៅសង្កាត់ចោមចៅ,ខណ្ឌពោធិ៍សែនជ័យ,រាជធានីភ្នំពេញ រង.របួ.សធ្ងន់។
នៅមុនពេលកើតហេតុរថយន្តក្រឡុកស៊ីម៉ង់ត៍បានបើកចេញពីចំណតរថយន្តមុខរណ្តៅដីពីជើងទៅត្បូងឆ្លងមហាវិថីឈ្នះឈ្នះមិនទាន់ផុតផងក៏ស្រាប់តែរថយន្តបែនដឹកខ្សាច់បើកតាមហាវិថីឈ្នះឈ្នះពីកើតទៅលិចគេចជ្រុល.ទៅ.បុក.រថយន្តក្រឡុកស៊ីម៉ង់ត៍ពេញទំហឹងបណ្តាលឲ្យរថយន្តបែនដឹកខ្សាច់ខូច.ខាតកណាត់មុខយ៉ាងដំណំតៃកុងរង.របួ.សធ្ងន់។ សមត្ថកិច្ចទាក់ទងរថយន្តដឹកជន.រង.គ្រោះដឹកទៅមន្ទីរពេទ្យ៕