គួរឲ្យខ្លាច ! រថយន្តអ្នកដំណើរជាច្រើនគ្រឿង បើកពីខេត្តកំពង់ធំទៅខេត្តព្រះវិហារ ត្រូវជនបង្កគប់បណ្ដាលឲ្យ…..

(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០៖៣០នាទីកម្លាំងនគរបាលនៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងឬស្សីឃាត់.ខ្លួនជនបង្កម្នាក់បន្ទាប់ពីធ្វើ.សកម្មភាព.យកដំបង.គប់ទៅលើកញ្ចក់រថយន្តរបស់អ្នកធ្វេីដំណេីរឆ្លងកាត់ពីខេត្តកំពង់ធំទៅខេត្តព្រះវិហារ នៅចំណុចលក់ក្រឡានផ្លូវជាតិលេខ៦២,ស្ថិតក្នុងភូមិវល្លិ៍យាវ,ឃុំត្រពាំងឫស្សី,ស្រុកកំពង់ស្វាយ,ខេត្តកំពង់ធំ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាជនបង្កជាជនមានសតិមិនគ្រប់គ្រាន់និងពុំស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វេីដំណេីរឆ្លងកាត់បណ្តាលឲ្យខូចរថយន្ត០៤គ្រឿង៖ ១.ម៉ាកហ៊ីយន្តដាយប៉ែន(បែកកញ្ចក់មុខ),២.ម៉ាកកូរ៉ូឡា(បែកកញ្ចក់មុខ),៣.ម៉ាកកាមរីហើម(បែកកញ្ចក់មុខ)៤.ម៉ាក់០២បាំង(បែកកញ្ចក់មើលក្រោយ)។ ករណីខាងលើនេះសមត្ថកិច្ចបាននាំខ្លួនជនបង្កមកអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយនិងកំពុងធ្វើការស្រាវជ្រាវស្វែងរកក្រុមគ្រួសារដេីម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕