អាសូរណាស់ ! ខ្នោសកោសដូងធ្វើឲ្យស្ត្រីម្នាក់ ស្លា ប់ ចោលប្តីនិងកូនតូច២នាក់ដោយសារតែ….

(ខេត្តព្រៃវែង)៖ ស្ត្រីអ្នកលក់បន្លែម្នាក់ត្រូវខ្សែ.ភ្លើង.ឆក់.ស្លា.ប់នៅនឹងកន្លែងលក់ដូរខាងមុខផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១:៣០នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចផ្ទះក្នុងផ្សារទ្រា,ស្ថិនៅភូមិព្រៃមាស​,ឃុំអង្គររាជ្យ,ស្រុកព្រះស្តេច,ខេត្តព្រៃវែង។ សពនារី.រង.គ្រោះឈ្មោះ​(ចន​ ម៉ាលីន​)(ហៅស្រីកែវ),ភេទស្រី,អាយុ​២៤ឆ្នាំ,មានប្តីនិងកូនតូច២នាក់។

មានមុខរបរអាជីវករលក់បន្លែនៅផ្សារទ្រា,រស់នៅផ្ទះភូមិឃុំខាងលើត្រូវខ្សែភ្លេីងអគ្គីសនីឆក់បណ្តាលឲ្យស្លា.ប់ពេលបញ្ជូនទៅមន្ទីពេទ្យ។ សមត្ថកិច្ចបានឲ្យដឹងថា៖ មូលហេតុជន.រង.គ្រោះត្រូវម៉ូទ័រខ្នោសកោសដូងសើមឆ្លងចរន្តភ្លេីងបណ្តាលឲ្យឆក់.ស្លា.ប់។ បច្ចុប្បន្នសាក.សព.ស្ត្រី.រង.គ្រោះបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕