រន្ធត់ណាស់ ! ឡាន២គ្រឿងបើកជែងគ្នាជ្រុលទៅ បុក ម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូ….

(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ បុរសអ្នកបើកបរម៉ូតូម្នាក់បានស្លា.ប់ដោយសារឡានពីរគ្រឿងបើកវ៉ាជែងគ្នាហើយបានបុ.កម៉ូតូលើផ្លូវជាតិលេខ៦៨ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣-៤ស្ថិតនៅក្នុងភូមិចំបក់ហែរ,ឃុំកំពង់ថ្កូវ,ស្រុកក្រឡាញ់,ខេត្តសៀមរាប។ មុនកើតហេតុរថយន្តម៉ាកតូយ៉ូតាកាមរី(បាឡែន)ពណ៌ស,ពាក់ស្លាកលេខ(សៀមរាប2C.8768)បើកបរដោយបុរសម្នាក់ដែលគេមិនស្គាល់អត្ដសញ្ញាណក្នុងទិសដៅពីខាងជើងទៅខាងត្បូង។ រថយន្តនោះបានបើកឡើងវ៉ាជែងរថយន្តម៉ាកសាំងយ៉ុងពណ៌សពាក់ស្លាកលេខ(ភ្នំពេញ2AT.1095)បើកបរដោយឈ្មោះ(អ៊ង ស៊ាងទី)ភេទប្រុស,អាយុ២៧ឆ្នាំ,រស់នៅភូមិកោះខ្លូត,ឃុំកំពង់ត្រាចខាងកើត,ស្រុកកំពង់ត្រាច,ខេត្តកំពតក្នុងទិសដៅស្របគ្នា។

ក្នុងពេលវ៉ាជែងរថយន្តនោះបានបុក.ម៉ូតូម៉ាកYAMAHA R15ពាក់ស្លាកលេខ(សៀមរាប1AG.1246)បើកបរដោយឈ្មោះ(ប៉ែន វែន)ភេទប្រុស,អាយុ២៤ឆ្នាំ,រស់នៅភូមិគោកចាស់,ឃុំសំបួរ,ស្រុកក្រឡាញ់,ខេត្តសៀមរាប ក្នុងទិសដៅពីខាងត្បូងទៅខាងជើងបណ្តាលអោយស្លា.ប់។ ក្រោយ.បុក.ម៉ូតូហើយរថយន្តនោះក៍បានបុក.រថយន្តម៉ាកសាំងយ៉ុងខាងលើបណ្តាលអោយរថយន្តសាំងយ៉ុង.ធ្លា.ក់ទៅក្នុងស្នាមភ្លោះ។ អ្នកបើកបររថយន្តម៉ាកតូយ៉ូតាកាមរី(បាឡែន)បានគេចខ្លួនបាត់ក្រោយពេលបង្កហេតុ។ មូលហេតុគ្រោះថ្នា.ក់បណ្តាលមកពីអ្នកបើកបរម៉ូតូមាន.ល្បឿន.លឿន។ អ្នកបើករថយន្តម៉ាកតូយ៉ូតាកាមរី(បាឡែន)បើកឡើងជែងក្នុងស្ថានភាពគ្រោះថ្នា.ក់។ រថយន្តទាំង២គ្រឿងនិងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវីធី៕