
(ភ្នំពេញ)៖ សូមបញ្ជាក់ថា អ្នកដែលយកទៅបង្ហោះថា នារីរូបស្រស់អ្នកលក់ឡេអនឡាញនៅផ្ទះម្នាក់ឯង ខ្លាចខ្មោចនោះ មិនពិតទេ តាមពិតគាត់មិនមែនខ្លាចខ្មោចទេ ព្រោះនាងលឺខ្យល់បក់ប៉ះជាមួយនឹងសង្ក័សីលើដំបូលផ្ទះ ទេីបស្មានថាចោរគាស់ផ្ទះ ធ្វើឱ្យនាងអារម្មណ៍ភ័យខ្លាច ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅសួរនាំទាំងយប់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅបុរីពិភពថ្មីចំការដូង ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅមុនពេលកេីត ពេលគាត់មិនទាន់លក់ រូបនាងបានឬសូរសំឡេង ដូចជាមានអ្នកគាស់ផ្ទះខាងលេីចូលលួចទ្រព្យសម្បត្តិរបស់នាង ហើយពេលនោះដែរដោយសារតែរូបគាត់ជាស្ត្រី ហើយនៅតែម្ដងឯងទៀត ក៏មានអារម្មណ៍ថា ភ័យខ្លាច ទើបទូរស័ព្ទប្តឹងសមត្ថកិច្ចថា មានចោរចូលផ្ទះតែម្ដងទៅ មិនមែនគាត់ខ្លាចខ្មោចទេ បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជា សន្តិសុខដែលយាមនៅបុរីខាងលើ បានចុះទៅដល់ផ្ទះនារីរូបស្រស់ ដេីម្បីកុំអោយរូបនាងភ័យខ្លាច ក៏បានដើររកមើលជុំវិញផ្ទះ ក៏ដូចជាក្នុងផ្ទះអស់ហេីយ ប៉ុន្តែមិនឃើញមានអ្វីប្លែកនោះទេ មានតែលឺសំឡេងខ្យល់បក់ប៉ះជាមួយនឹងស័ង្កសី នៅលើដំបូលផ្ទះតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជាក់ដែរថា មកពីនារីជាម្ចាស់ គាត់នៅតែម្នាក់ឯង ខ្លាចណាមួយដេកមិនលក់ផង បូករួមទាំងមានខ្យល់បក់ប៉ះជាមួយនឹងសង្ក័សីលើដំបូលផ្ទះទៀត ទើបធ្វើឱ្យនាងអារម្មណ៍ភ័យខ្លាចថា មានជនសង្ស័យចូលគាស់ផ្ទះតែម្ដងទៅ ៕ សូមអភ័យទោសចំពោះអ្នកដែលយកទៅផ្សព្វផ្សាយមិនពិត នាំអោយប៉ះពាល់ដល់សមីខ្លួន! តែនេះសូមបញ្ជាក់ថា គាត់មិនមែនខ្លាចខ្មោចទេ! សូមអរគុណ! ប្រភព«បងម៉េង សារព័ត៌មាន»