
(ខេត្តសៀមរាប)៖ ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៦៣-៣៦៤ស្ថិតនៅភូមិត្រពាំងច្រាំង,ឃុំក្រឡាញ់,ស្រុកក្រឡាញ់,ខេត្តសៀមរាប បណ្ដាលឲ្យព្រះសង្ឃមួយអង្គបានសុគតពេលបញ្ជូនដល់មន្ទីរពេទ្យ ក្នុងហេតុការណ៍គ្រោះថ្នា.ក់ចរាចរណ៍ដោយរថយន្តបុកពេលនិមន្តឆ្លងថ្នល់។
បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកតូយ៉ូតាRevoពណ៌សពាក់ស្លាកលេខ (បាត់ដំបង2C-0017)បើកបរដោយឈ្មោះ(សំ ធី)ភេទប្រុស,អាយុ៥៦,រស់នៅភូមិតាស្ដា,ឃុំតាស្ដា,ស្រុកសំពៅលូន,ខេត្តបាត់ដំបង ក្នុងទិសដៅពីកើត ទៅទិសខាងលិច។ រថយន្តបានបុកព្រះសង្ឃមួយអង្គកំពុងនិមន្តឆ្លងថ្នល់បម្រុងកាក់រថយន្តជិះត្រឡប់ទៅខេត្តសៀមរាវិញបណ្តាលឱ្យសុគតពេលបញ្ជូនដល់មន្ទីរពេទ្យ។
ព្រះសង្ឃព្រះនាម(សាង សុធា)ព្រះជន្ម៦៨ព្រះវស្សា,គង់នៅវត្តចន្លោង,សង្កាត់ស្រង៉ែ,ក្រុងសៀមរាប,ខេត្តសៀមរាប។ មូលហេតុព្រះសង្ឃនិមន្តឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ននិងអ្នកបើករថយន្តបើកមានល្បឿន.លឿន។ ចំណែកវត្ថុតាងកម្លាំងជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ដើម្បីចាត់ការតាមនីតិវិធី៕