
(ហ្វេសប៊ុក)៖ អ្នកនិយមប្រើប្រាស់នៅបណ្ដាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្តជាខ្លាំង ក្រោយពីបានឃើញដំណឹង ក្មេងស្រីម្នាក់ ដែលមានអាយុទើបតែ១០ឆ្នាំ បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងឆាប់រហ័ស។ បើតាមប្រភព មូលហេតុដែលបណ្ដាលឲ្យក្មេងស្រីរូបនេះ ស្លា ប់ បាត់បង់ជីវិត យ៉ាងឆាប់រហ័សដូច្នេះ គឺដោយសារលង់ទឹក។
ជាមួយគ្នាផងដែរ ចំពោះការបាត់បង់កូនស្រីជាទីស្រឡាញ់ គ្នានថ្ងែបានជួយវិញបែបនេះ លោកឪពុករបស់ក្មេងស្រីកំសត់រូបនេះ បានបង្ហោះសារយ៉ាងក្រៀមក្រំថា «គ្រប់ពេលវេលាឪពុកម្តាយ ចងចាំកូនស្រីពៅ (កូនពូជ) មួយជីវិតនេះឪពុកម្តាយមិនអាចភ្លេចកូនពូជបានឡេីយ»។
ដោយឡែក មហាជនបានចាប់អារម្មណ៍ និងមានចម្ងល់ជាខ្លាំង ចំពោះបងស្រី ដែលប្អូនស្រីរបស់ខ្លួនបាន ស្លា ប់ បាត់បង់ជីវិតហើយ បែបជាថតរូបធ្វើស្ទាយ៍លើកម្រាមដៃពីរទៅវិញ។ ចំពោះចម្ងល់នេះ គណនីហ្វេសប៊ុកឈ្មោះ «Ri Ringsey» បានបកស្រាយឲ្យដឹងថា៖ ក្មេងស្រីដែលបាន ស្លា ប់ គាត់ចូលចិត្តលើកម្រាមដៃពីរបែបនេះពេលថតរូប ជាហេតុធ្វើឲ្យបងស្រី ស្រណោះដល់ប្អូនស្រីជាទីស្រឡាញ់យ៉ាងខ្លាំង ទើបពេលថតរូបក៏ត្អូញត្អែហើយលើកម្រាមដៃពីរដូច្នេះ៕