
(ហ្វេសប៊ុក)៖ នៅលើផែនដីយើងនេះ គ្មាននរណាម្នាក់អាចមើលឃើញមើលដឹង នូវរឿងរ៉ាវដែលកើតឡើងនៅថ្ងៃអនាគតបានទេ មិនដឹងថាថ្ងៃស្អែកមានរឿងអ្វីកើតឡើង មិនដឹងថាថ្ងៃស្អែកត្រូវបាត់បង់អ្វី រឹតតែមិនដឹងទៀតថាយើងត្រូវលាចាកពីលោកនេះនៅថ្ងៃណាខែណានោះឡើយ ប៉ុន្តែនៅលើលោកយើងនេះជាតិជាមនុស្សកើតចាស់ឈឺ ស្លា ប់ គឺជារឿងរបស់ធម្មជាតិ គ្មាននរណាម្នាក់អាចជៀសផុតបានទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់នៅបណ្ដាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្តជាខ្លាំង ក្រោយពីបានឃើញដំណឹង ក្មេងស្រីម្នាក់ ដែលមានអាយុទើប១០ឆ្នាំ បាន ស្លា ប់ បាត់បង់ជីវិត យ៉ាងឆាប់រហ័ស។
ចំពោះការបាត់បង់កូនស្រីជាទីស្រឡាញ់ គ្នានថ្ងែបានជួបវិញបែបនេះ លោកឪពុករបស់ក្មេងស្រីកំសត់រូបនេះ បានបង្ហោះសារយ៉ាងក្រៀមក្រំថា «គ្រប់ពេលវេលាឪពុកម្តាយ ចងចាំកូនស្រីពៅ (កូនពូជ) មួយជីវិតនេះឪពុកម្តាយមិនអាចភ្លេចកូនពូជបានឡេីយ»។ បើតាមប្រភព មូលហេតុដែលបណ្ដាលឲ្យក្មេងស្រីរូបនេះ ស្លា ប់ បាត់បង់ជីវិតយ៉ាងឆាប់រហ័សដូច្នេះគឺដោយសារលង់ទឹក។
ក្រោយពីបានដឹងដំណឹងដ៏ក្រៀមក្រំដូច្នេះ អ្នកនិយមប្រើប្រាស់នៅបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តភក្តិ,អ្នកស្គាល់ បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រសារនៃស.ពយ៉ាងច្រើនផងដែរ៕