
(ហ្វេសប៊ុក)៖ នៅលើលោកយើងនេះ គ្មាននរណាម្នាក់អាចមើលឃើញមើលដឹង នូវរឿងរ៉ាវដែលកើតឡើងនៅថ្ងៃអនាគតបានទេ មិនដឹងថាថ្ងៃស្អែកមានរឿងអ្វីកើតឡើង មិនដឹងថាថ្ងៃស្អែកត្រូវបាត់បង់អ្វី រឹតតែមិនដឹងទៀតថាយើងត្រូវលាចាកពីលោកនេះនៅថ្ងៃណាខែណានោះឡើយ ប៉ុន្តែនៅលើលោកយើងនេះ ជាតិជាមនុស្សកើតចាស់ឈឺ ស្លា ប់ គឺជាច្បាប់របស់ធម្មជាតិ គ្មាននរណាម្នាក់អាចជៀសផុតបានទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់នៅបណ្ដាញសង្គមហ្វេសប៊ុក មានការតក់ស្លុតចិត្តជាខ្លាំង ក្រោយពីបានឃើញដំណឹង នារីម្នាក់ដែលមានគណនីហ្វេសប៊ុកឈ្មោះ «BeBe Toch» បានទទួលមរណភាពទាំងនៅវ័យក្មេង។ ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់ គ្មានថ្ងែវិលត្រឡប់ដូច្នេះ គណនីហ្វេសប៊ុកឈ្មោះ «Tana Speak» ដែលជាស្វាមីរបស់នារីកំសត់ម្នាក់នេះ បានបង្ហោះសារដ៏សោកសៅថា៖
ហេតុអ្វីអូនទៅចោលបង យើងមាននិស័យតែមិនរស់នៅជាមួយគ្នាបានរហូតដោយសារតែ.ជ.ម្ងឺ.ទើបអូនចាកចោលបង ប្រពន្ធសំលាញ់មានលឺបងហៅអូនទេងើបមក បងនៅត្រង់នេះចាំអូន បងស្រលាញ់អូនប្រពន្ធសំលាញ់សង្ឃឹមថាមានជាតិក្រោយយើងជួបគ្នាទៀតកុំអោយដូចជាតិនេះ។😭😭😭😭😭😭 Bê Bê Tøch ប្រពន្ធសំលាញ់។
បើតាមប្រភព មូលហេតុដែលបណ្ដាលឲ្យនារីរូបនេះ ទទួលមរណភាព ទាំងនៅវ័យក្មេងដូច្នេះ គឺដោយសារ ជំ ងឺ ទឹកនោមផ្អែម។ ក្រោយពីបានដឹងដំណឹងដ៏ក្រៀមក្រំបែបនេះ អ្នកនិយមប្រើប្រាស់នៅបណ្ដាញសង្គមហ្វេសប៊ុក ក៏ដូចជាមិត្តភក្តិ,អ្នកស្គាល់ បានចូលខំមិនដើម្បីចូលរួមរំលែកទុក្ខដល់គ្រសារនៃស.ពយ៉ាងច្រើនផងដែរ៕