
(ខេត្តពោធិ៍សាត់)៖ កាលពីរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចត្រពាំងស្លា,ស្ថិតនៅក្នុងភូមិបឹងស្មុក,ឃុំស្វាយស,ស្រុកក្រគរ,ខេត្តពោធិ៍សាត់ មានករណីគ្រោះធម្មជាតិ(រន្ទះ.បា.ញ់)មួយបានកើតឡើងបណ្ដាលឲ្យបុរសម្នាក់.ស្លា.ប់ស្រស់ៗនៅនឹងមុខប្រពន្ធនិងកូនស្រីតូច។ ជន.រង.គ្រោះ.ឈ្មោះ(ភ្នំ ជលសា)ភេទប្រុស,អាយុ២៣ឆ្នាំ,ជនជាតិខ្មែរ,មានប្រពន្ធឈ្មោះ(ប៉ន ចិន្ដា)អាយុ២៣ឆ្នាំ,ជនជាតិខ្មែរនិងមានកូនស្រី១នាក់ក្នុងបន្ទុកគ្រួសារ។
ករណីគ្រោះថ្នា.ក់ធម្មជាតិបណ្ដាលឲ្យ.មនុស្ស.ស្លា.ប់ខាងលើនេះបានកើតឡើងនៅគ្រាដែលជន.រង.គ្រោះកំពុងនាំប្រពន្ធនិងកូនស្រីតូចជូតម៉ូតូនៅក្រោមផ្ទះខណៈមេឃកំពុងធ្លាក់ភ្លៀងលាយឡំទៅដោយខ្យល់ផ្គរនិង.រន្ទះ.ទើបបណ្ដាលឲ្យ.បា.ញ់.ស្លា.ប់បែបនេះ។ ក្រោយកើតហេតុមត្ថកិច្ចជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យនិងស្រាវជ្រាវធ្វើកំណត់ហេតុប្រគល់សពត្រឹមត្រូវដើម្បីឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕