ចូលរួមសោកស្ដាយផង! យុវជន ធី ហុងលី ជាសិល្បករផ្នែកល្ខោនខោល និងជានាយទាហាន បានទទួលមរណភាពហើយ ដោយសារ…

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍.ទី០៣.ខែតុលា.ឆ្នាំ២០២០នេះ មានដំណឹងដ៏ក្រៀមក្រំ​មួយគឺ យុវជនម្នាក់ជានាយទាហាន និងជាសិល្បករផ្នែកល្ខោនខោលផងនោះ បានទទួលមរណភាព។ យុវជនរូបនេះមានឈ្មោះធី ហុងលី បានទទួលមរណភាព កាលពីព្រឹកម៉ោង៤ៈ៣០នាទី ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ ក្រុមគ្រួសារនៃសពក៏បានជូនដំណឹងថា លោកព្រិន្ទបាលឯក ធី ហុងលី បានទទួលមរណភាព កាលពីព្រឹកម៉ោង ៤ៈ៣០នាទី ថ្ងៃសៅរ៍ទី៣ ខែតុលា ឆ្នាំ២០២០។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ដល់បងប្អូនញាតិមិត្តជិតឆ្ងាយសព ចូលរួមរំលែកទុក្ខដោយការគោរពរាប់អាន។

កម្មវិធីបុណ្យប្រព្រឹត្តតាមសេចក្តីជំនឿក្នុងព្រះយេស៊ូវគ្រីស្ទ ទំនៀមទំលាប់គ្រីស្ទបរិស័ទ។ ព្រឹកម៉ោង៨ ថ្ងៃអាទិត្យ ទី០៤ ខែតុលា ឆ្នាំ២០២០ នឹងធ្វើពិធីក្បួនដង្ហែសព ពីគេហដ្ឋាននៅភូមិបឹង.ឃុំពញាពន់.ខណ្ឌព្រែកព្នៅ.រាជធានីភ្នំពេញ ទៅកាន់ទីបញ្ចុះ នៅភូមិព្រៃស្រឡាញ.ឃុំត្រពាំងព្រះ.ស្រុកព្រៃឈ.ខេត្តកំពង់ចាម៕ ប្រភព «សិល្បករខ្មែរ»