
(ខេត្តកំពង់ធំ)៖ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ករណីគ្រោះ.ថ្នាក់.ចរាចរណ៍បង្កដោយរថយន្តម៉ាកតូយ៉ូតាស៊ីណាពណ៌សស្លាកលេខ(ភ្នំពេញ2AY-7175)(អ្នកបើកបររត់គេច)បើរបរក្នុងល្បឿន.លឿនពីលិចទៅកើតបានបន្ថែមល្បឿនវ៉ាជែងរថយន្តមួយទៀតតែជែងមិនទាន់ផុតផងក៏បានប៉ះគ្នាជាមួយម៉ូតូហុងដាឌ្រីម
ក្នុងទិសដៅផ្ទុយគ្នាដែលគេស្គាល់ថាអ្នកបើកបរឈ្មោះ បុរី ជាបុគ្គលិកធនាគារស្ថាបនាហើយអ្នកបើកបរម៉ូតូស្លា.ប់នៅនឹងកន្លែងកើតហេតុស្ថិតនៅបរិវេណភូមិត្រពាំងវែង,សង្កាត់ស្រយ៉ូវ,ក្រុងស្ទឹងសែន,ខេត្តកំពង់ធំ ទល់មុខស្នាក់ការគយខេត្តកំពង់ធំហើយសពជន.រង.គ្រោះត្រូវបានគ្រួសារដឹកតាមឡានពេទ្យនៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី៕