លោកឧកញ៉ា ម៉ុង ឬទ្ធី បានហៅកូនៗមកជុំគ្នា ផ្តែផ្តាំរឿងទ្រព្យសម្បត្តិ​ មុនពេល​ចូល​បន្ទប់​វះកាត់ នឹងបានផ្ដាំមួយម៉ាត់ចុងក្រោយ ធ្វើឲ្យទប់សំណើចមិនជាប់…(មានវីដេអូ)

(ភ្នំពេញ)៖ ប្រសិន​បើ​និយាយ​ពីឧកញ៉ា ម៉ុង ឬទ្ធី លោក​អ្នក​ប្រហែល​ជា​ស្គាល់​យ៉ាង​ច្បាស់​ណាស់ ត្បិត​អី​លោក​គឺ​ជាឧកញ៉ា ចិត្តធម៌ និងជាស្ដេច​កសិកម្ម​ល្បី​ឈ្មោះ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឯកឧត្តមបណ្ឌិត ឧកញ៉ា ម៉ុង ឫទ្ធី ជាអគ្គនាយកក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប និងជាឧកញ៉ាកសិកម្មដ៏ល្បីឈ្មោះ ដែលមហាជនទូទាំងប្រទេសស្គាល់ច្បាស់ថាគាត់ជាអ្នកជំនួញកសិកម្មធំជាងគេបំផុតនៅកម្ពុជា។

ក្រៅពីធ្វើជំនួញធំៗជាច្រើននោះ គេក៏ឧស្សាហ៍ឃើញលោកឧកញ៉ាជួយដល់អ្នកក្រីក្រជាច្រើន ដែលមានជីវភាពខ្វះខាតផងដែរ។ ដោយឡែក នាថ្ងែទី០២.ខែតុលា.ឆ្នាំ២០២០នេះ នៅក្នុងបណ្ដាញសង្គមមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយលោកឧកញ៉ា បានបង្ហោះវីដេអូខ្លីមួយ ដែលបង្ហាញឲ្យឃើញថា លោកកំពុងតែសម្រាកនៅក្នុងមន្ទីរពេទ្យ ដោយអមជាមួយនឹងការសរសេររៀបរាប់ថា «ថ្ងៃ​សុក្រ​ទី​០២​ខែ​តុលា​ឆ្នាំ​២០២០​ផ្តែផ្តាំកូន​ៗអោយហេីយ​ខ្លាចពួក​វាចែក​ទ្រព្យសម្បត្តិ​គ្នា​មិន​ស្មេីមុនពេល​ចូល​បន្ទប់​វះកាត់»​ ចង់ដឹងថាលោកឧកញ៉ានិយាយអ្វី សូមទស្សនាវីដេអូខាងក្រោម៖