ភ្ញាក់ផ្អើល ! ស្ងាត់ៗ ចំប៉ីខ្មៅ ប្រកាសលើកម្រាមដៃ១០ សុំឲ្យឯកឧត្តម ហ៊ុន ជា ជួយខ្លួនធ្វើរឿងមួយនេះ……

(ភ្នំពេញ)៖ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ លោក(យិន ហេង)ដែលមានរហស្សនាមថា«ចំប៉ីខ្មៅ»បានប្រកាសសុំការជួយអន្ដរាគមន៌ពីលោកឯកឧត្តមសេនីយ៍ ហ៊ុន ជា ដើម្បីជួយខ្លួនឲ្យបានចូលរៀនបន្តនៅសកលវិទ្យាល័យភូមិន្ទីតិសាស្រ្ដនិងវិទ្យសាស្រ្ដសេដ្ឋកិច្ចឆ្នាំទី៤។ ជាក់ស្ដែងយោងតាមការបង្ហោះរបស់លោកនៅលើផេកហ្វេសប៊ុកផ្លូវការឈ្មោះ«ចំប៉ីខ្មៅChompey Khmoa»បានរៀបរាប់ឲ្យដឹងថា៖«ខ្ញុំបាទ យិន ហេង ហៅ«ចំប៉ីខ្មៅ»ជាឣតីតនិស្សិតផ្នែកនីតិសាស្រ្ដឆ្នាំទី៣នៃសាកលវិទ្យល័យភូមិន្ទីតិសាស្រ្ដនិងវិទ្យសាស្រ្ដសេដ្ឋកិច្ចធ្លាប់បានប្រព្រឹត្តបទល្មើសញ៉ុះញ៉ង់ឲ្យមានការរើសឣើងតាមសាលក្រមលេខ១៧០០”ព”ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩របស់សាលាដំបូងរាជធានីភ្នំពេញ។

បច្ចុប្បន្នខ្ញុំបាទបានរួចចាកផុតពីការឃុំឃាំងខ្លួននិងមានសេរីភាពរួចមកហើយតាមរយៈលិខិតដោះលែងរបស់មណ្ឌលឣប់រំកែប្រែទី១(ម១)លេខ៣៤៨ល.ដ.លចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។ ខ្ញុំបាទបានកែប្រែខ្លួនខិតខំព្យាយាមធ្វើជាកូនល្ឣពលរដ្ឋល្ឣនៅក្នុងសង្គមឡើងវិញ។ ខ្ញុំបាទពិតជាត្រូវការឱកាសដើម្បីបានចូលរៀនឡើងវិញនិងបន្តចូលឆ្នាំទី៤ដូចនេះខ្ញុំបាទមានតែលើកម្រាមដៃដប់សំពះសុំការឣន្តរាគមន៍ពីបងប្រុសឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ជា មេត្តាជួយឣន្តរាគមន៍ដល់រូបខ្ញុំបានបានបន្តការសិក្សាផ្នែកច្បាប់នេះឲ្យបានចប់ចុងចប់ដើមជាទន់ក្នុងការបន្តជីវិតនិងប្រើប្រាស់សម្រាប់សង្គមជាតិផងចុះ

ហើយខ្ញុំសុំសន្យាថានិងប្រឹងប្រែងរៀនសូត្របញ្ចប់ឲ្យបានជោគជ័យនេះជាបំណងតែមួយគត់របស់ខ្ញុំនិងគ្រួសារជាចុងក្រោយខ្ញុំសង្ឃឹមថាបងប្រុសឯកឧត្តមនិងមេត្តាប្រណីចំពោះរូបខ្ញុំដែលធ្លាប់មានកំហុស ហើយខ្ញុំពិតជារីករាយក្នុងការកែប្រែខ្លួនជាយុវជនក្នុងសង្គម។ បងប្រុសជាក្ដីសង្ឃឹមតែមួយដែលខ្ញុំឣាចសុំឣន្តរាគមន៍ដើម្បីបន្តការសិក្សាលេខខ្ញុំបាទ0965922681សូមពុកម៉ែបងប្ឣូនមេត្តាជួយShareឲ្យបងប្រុស ហ៊ុន ជា បានទទួលជ្រាបផងដោយក្ដីគោពរពីរូបខ្ញុំបាទ យិន ហេង ហៅចំប៉ីខ្មៅ»៕