
(ខេត្តបាត់ដំបង)៖ កាលពីរសៀលនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ កម្លាំងការិយាល័យព្រហ្ម.ទណ្ឌកំរិតស្រាលនៃស្នងការខេត្តបានស្ទាក់ចាប់ឃាត់.ខ្លួនក្រុមយុវជនទំនើងយ៉ាងតិចចំនួន១៣នាក់ដែលតែងបង្កភាពភ័យខ្លាចដល់អ្នកដំណើរតាមរយៈការជិះម៉ូតូបង្ហោះពាសពេញថ្នល់ទាំងហ្វូងៗ។ លោកនាយការិយាល័យព្រហ្ម.ទណ្ឌកំរិតស្រាលលោក(ឈឿង គឹមសុង)បានឱ្យដឹងថា៖ ក្រុមក្មេងពាលទាំង១៣នាក់នោះត្រូវបានកម្លាំងរបស់លោកតាមប្រម៉ាញ់បានមួយចំនួននៅចំណុចក្នុងព្រលានយន្តហោះនិងមួយចំនួនទៀតនៅលើផ្លូវហាយវេដែលកំពុងសាងសង់នៅជាយក្រុង។
លោកបានបញ្ជាក់ថាជាមួយនឹងការឃាត់ខ្លួនជន.ទំនើងជាង១០នាក់នេះ កម្លាំងជំនាញក៏បានដកហូតម៉ូតូចំនួន០៦គ្រឿងដែរដែលជាមធ្យោបាយបង្កភាពអនាធិបតេយ្យ។ មានការកត់សម្គាល់ថា បច្ចុប្បន្ននៅក្នុងព្រលានយន្តហោះខេត្តបាត់ដំបងនិងនៅតាមកន្លែងខ្លះនៃកំណាត់ផ្លូវហាយវ៉េដែលកំពុងសាងសង់វាងក្រុងបាត់ដំបងគឺជាទីកន្លែងដ៏ពេញនិយមសម្រាប់បងប្អូនប្រជាពលរដ្ឋទៅអង្គុយលេងកំសាន្តជាលក្ខណៈគ្រួសារ ដើម្បីលំហែកាយហើយក៏ជាទីពេញនិយមសម្រាប់ការហាត់ប្រាណដែរ។ ប៉ុន្តែទន្ទឹមនឹងនោះវាក៏ជាទីតាំងដ៏ពេញនិយមសម្រាប់ក្រុមក្មេង.ទំនើង.ជិះ.ម៉ូតូប្រណាំងជិះម៉ូតូ.បង្ហោះឬជិះម៉ូតូដេញ.កាប់.ចាក់.គ្នាយ៉ាង.ឃោ.ឃៅ.ផងដែរ។
លោក(ឈឿង គឹមសុង)នាយការិយាល័យនគរបាលព្រហ្ម.ទណ្ឌកម្រិតស្រាលបាននិយាយដោយយោងលើសកម្មភាពជាក់ស្ដែងនៃក្រុម.ទំនើងនោះថាកន្លងទៅក្រុមក្មេង.ទំនើងនេះពិតជាបង្កភាពអាណាធិបតេយ្យខ្លាំងណាស់នៅតាមដងផ្លូវនានាក៏ដូចនៅក្នុងព្រលានយន្តហោះដែរហើយប្រជាពលរដ្ឋដែលនិយមទៅអង្គុយលំហែកាយឬទៅហាត់ប្រាណនៅទីនោះក៏ប្រឈមនឹងគ្រោះ.ថ្នាក់យ៉ាងផុយស្រួយជាមួយនឹងក្រុម.ជនពាលនេះផងដែរ។ ដូច្នេះហើយទើបលោកស្នងការដាក់វិធានការចុះបង្ក្រាបតែម្ដង។
លោក(ឈឿង គឹមសុង)បានបញ្ជាក់ថា៖ កន្លងមកកម្លាំងរបស់លោកក៏ធ្លាប់ចុះទប់ស្កាត់និងបង្ក្រាបក្រុមបង្ហោះ.ម៉ូតូនេះជាបន្តបន្ទាប់ផងដែរតែមិនយូរប៉ុន្មានក្រុមនេះបានលួបបង្កបញ្ហាដដែលទៀត។ មិនតែប៉ុណ្ណោះពេលខ្លះបង្ក្រាបបានទាំងមនុស្សដកហូតបានទាំងដាវឬកាំ.បិតទាំងផងដែលពួកគេដាក់តាមខ្លួនដើម្បីត្រៀមច្បាំងគ្នា។ យ៉ាងណាក៏ដោយបើតាមលោក(ឈឿង គឹមសុង)បានប្រាប់ថា៖ ក្រុមយុវជន.ទំនើងទាំង១៣នាក់ដែលកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបបានខាងលើនេះយើងបាននាំពួកគេកាន់ស្នងការខេត្តដើម្បីសួរនាំ។ ប៉ុន្តែដោយយោងលើគោលការណ៏លោកស្នងការខេត្ត និងមានការឯកភាពពីតំណាងអយ្យការអមសាលាដំបូងខេត្តផង យើងគ្រាន់តែធ្វើការអប់រំពួកគេនិងអញ្ជើញអាណាព្យាបាលរបស់ពួកគេឱ្យមកធានានិងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្មើសច្បាប់មុនពេលអនុញាតឱ្យពួកគេត្រឡប់ទៅផ្ទះវិញ៕