រន្ធត់ណាស់ ! គ្រោះ ថ្នាក់ ចរាចរណ៍រវាងរថយន្តកាមរីហាយប្រ៊ីដនិងម៉ូតូ បណ្តាលឲ្យនារីវ័យក្មេង ៣នាក់….

(ខេត្តស្វាយរៀង)៖ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅលើផ្លូវលេខ៣១៩B(ផ្លូវកំពង់ស្ពាន)ស្ថិតក្នុងភូមិបាវិតកណ្តាល,សង្កាត់បាវិត,ក្រុងបាវិត ខេត្តស្វាយរៀង។ នារី.រង.គ្រោះជាអ្នកបើកម៉ូតូមានឈ្មោះ(ចាន់ បុប្ផា)អាយុ១៦ឆ្នាំ,ជនជាតិខ្មែរ,មុខរបរធ្វើក្រចកនិងអ្នករួមដំណើរមានឈ្មោះ(អាំង អៀន)អាយុ១៣ឆ្នាំ,ជនជាតិខ្មែរ,មុខរបរធ្វើក្រចកនិងឈ្មោះ(យុក ចន្ទ័ភក្តី)អាយុ១៩ឆ្នាំ,ជនជាតិខ្មែរ,មុខរបរធ្វើក្រចកអ្នកទាំង៣មានទីលំនៅភូមិតាបិប សង្កាត់បាវិត,ក្រុងបាវិត,ខេត្តស្វាយរៀង។

ចំពោះម៉ូតូម៉ាកហុងដាវ៉េវពណ៌ខ្មៅលាយក្រហមពាក់ស្លាកលេខ(ភ្នំពេញ១FF-៩១៨៤)ខូចខាតផ្នែកខាងមុខ.ធ្ងន់។ ចំណែកអ្នកបើករថយន្តម៉ាកកាមរីហាយប្រ៊ីដពណ៌សពាក់ស្លាកលេខ(កណ្តាល២A-០៦៣៦)មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេព្រោះក្រោយបើកធ្លាក់ប្រឡាយបានរត់គេចខ្លួនបាត់ភ្លាមៗ។

មុនកើតហេតុមាននារី៣នាក់បានជិះម៉ូតូមួយគ្រឿងតាមផ្លូវកំពង់ស្ពានទាំងយប់ខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីហាយប្រ៊ីដពណ៌សបើកមិនប្រកាន់ស្ដាំក្នុងទិសដៅបញ្ច្រាសទិសគ្នាពីជើងទៅត្បូងក៏បុក.ពេញទំហឹងទើបបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។ ក្រោយបង្កហេតុអ្នកបើករថយន្តមិនព្រមឈប់នោះទេគឺបើករត់គេចដល់ពាក់កណ្ដាលផ្លូវក៏ធ្លាក់ចូលប្រឡាយខាងត្បូងផ្លូវហើយក៏បើកទ្វាររថយន្តរត់គេចខ្លួនភ្លាមៗតែម្ដង៕